កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនក្នុងរយៈពេល១សប្ដាហ៍ គឺគិតចាប់ពីថ្ងៃពុធទី២៩មិថុនាស្អែកនេះ រហូតដល់ថ្ងៃអង្គារទី៥ខែកក្កដាសប្ដាហ៍ក្រោយ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹកនៅថ្ងៃទីអង្គារ៌នេះ។

តំបន់ទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ក្នុងនោះនៅវាលទំនាបកណ្ដាលនិងភាពពាយ័ព្យ និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ការព្យាករណ៍ពីអាកាសធាតុនេះ ដោយសារកម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាបនៅភាគខាងជើងប្រទេសឡាវ ថៃ និងវៀតណាម និងឥទ្ធិពលសម្ពាធទាបមួយទៀតដែលវិវត្តទៅជាព្យុះនៅសមុទ្រចិនខាងត្បូង៕