ការតាំងពិព័រណ៌នេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៧-១១ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ IMPACT ទីក្រុងបាងកក ប្រទេសថៃឡង់ដ៍។ រូបភាព៖ cropped form Thai Trade Centre

ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យដឹងថា ការរៀបចំពិព័រណ៌ពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ បាងកក លើកទី៦៧ “The 67th Bangkok Gems & Jewelry Fair”​ នៅ​ទីក្រុងបាងកក ប្រទេសថៃឡង់ដ៍។

ការតាំងពិព័រណ៌នេះ នឹងប្រព្រឹត្តិទៅ​​ចាប់ពីថ្ងៃទី៧-១១ ខែកញ្ញា ឆ្នាំ២០២២​ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ IMPACT ទីក្រុងបាងកក ប្រទេសថៃឡង់ដ៍។

ក្រសួងពាណិជ្ជកម្មបន្តថា នេះជាព្រឹត្តិការណ៌ពាណិជ្ជកម្មលើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្រិតអន្តរជាតិដ៏ធំ និងធ្លាប់ទទួលបានជោគជ័យអស់រយៈពេល ៦៦លើក រួចមកហើយ ដោយមានអ្នកចូលរួមតាំងពិព័រណ៍ និងទស្សនាមកពីគ្រប់តំបន់ជុំវិញពិភពលោកបានមកចូលរួម។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា៖«ក្នុងនាមអ្នកសម្របសម្រួលការងារពិព័រណ៌ជូនគណៈកម្មការរៀបចំពិព័រណ៍របស់ប្រទេសថៃឡង់ដ៍ សូមអញ្ជើញម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ដើម្បីផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យគ្រឿងអលង្គារ និងត្បូងថ្មមានតម្លៃ សូមទាក់ទងមន្រ្តីសម្របសម្រួល កញ្ញា តុង រីត្តា នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម»។

​ពិព័រណ៌ពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ បាងកក​ លើកទី៦៧ គេរំពឹងថា នឹង​មានក្រុមហ៊ុន​ ៧០០ ​ចូលរួមជាមួយនឹង​ស្តង់​ជាង១ពាន់​ ហើយ​ពាណិជ្ជកម្ម​មានតម្លៃ​១ពាន់​លាន​បាត​។នេះបើ​តាម​មជ្ឈមណ្ឌលពាណិជ្ជកម្ម​​ថៃ​។

កម្ម​វិធីនេះ គឺជាពិព័រណ៌គ្រឿងអលង្ការ និងគ្រឿងអលង្ការដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក។

ព្រឹត្តិការណ៌នេះ​បាន​រៀបចំជាបន្តបន្ទាប់អស់រយៈពេលជាង៣០​ឆ្នាំ​ដែល​ត្រូវបានចាត់ទុកថាជាវេទិកាពាណិជ្ជកម្មដ៏សំខាន់មួយ ដែលអ្នក​ច្នៃ​ត្បូង និងគ្រឿងអលង្ការសកលអាចសម្រេចបាននូវគោលបំណងរបស់ពួកគេក្នុងការជួញដូរ និងបណ្តាញ ខណៈដែលអ្នកចូលចិត្តគ្រឿងអលង្ការ​អាចទទួលបានការបំផុសគំនិត និងបំពេញចិត្ត​នៃគ្រឿងអលង្ការរបស់ពួកគេ។

កាលពី​​ពិព័រណ៌ពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ បាងកក​ លើកទី៦៥​ ឆ្នាំ​២០២០ មានក្រុមហ៊ុន​ចូលរូម​ ៩៩៤ ក្រុមហ៊ុន និង​ជាង២ពាន់​ស្តង់​ ជាមួយ​នឹង​តម្លៃពាណិជ្ជកម្មជាង​១ពាន់២រយ​លានបាត​៕