
សហគ្រាស លាង ឡេង ដែលជាក្រុមហ៊ុនក្នុងស្រុកមួយឈានមុខគេនៅកម្ពុជាលើការផលិតនិងផ្គត់ផ្គង់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យងដែលជាផលិតផលសរីរាង្គសុទ្ធ១០០% កំពុងមានភាពរីកចម្រើននៅតាមផ្សារទំនើបនានានៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។
សហគ្រាស លាង ឡេង ត្រូវបង្កើតឡើងក្នុងឆ្នាំ ២០០០ ដែលមានទីតាំងស្ថិតនៅសង្កាត់ ជ្រោយចង្វារ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។

លោក លាង ឡេង នាយកគ្រប់គ្រង(ឆ្វេង) បង្ហាញផលិតផលរបស់សហគ្រាស លាង ឡេង ដល់លោក ប៉ាន សូរស័ក្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្(ស្តាំ)មនៅស្តង់តាំងពិព័រណ៌នៅក្នុងកម្មវិធីសម្ពោធម៉ាកសមូហភាពអង្ករក្រអូប០១ និងអង្ករដំណើបស្បៃមង្គល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។រូបភាព៖ ធូ វិរៈ
លោក លាង ឡេង នាយកគ្រប់គ្រង សហគ្រាស លាង ឡេង ប្រាប់ខ្មែរណាស់នៅថ្ងៃចន្ទថា ដោយសារវិបត្តិកសេដ្ឋសកលនៃសង្រ្គាមរុស្ស៊ីឈ្លានពាន់អ៊ុយក្រែនបានជះឥទ្ធពលដល់ទីផ្សារតិចតូចសហគ្រាស លាង ឡេង។ទោះបីយ៉ាង ការលក់នៅតែរក្សារកំណើនតិចតូចក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ។
លោកថ្លែងថា៖«ពាក់ព័ន្ធនឹងទីផ្សារ យើងសង្កេតឃើញថា ក្នុងអំឡុងពេលនេះជាវិបត្តិសេដ្ឋកិច្ចសាកលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់តិចតួចដល់អាជីវកម្មរបស់យើង។ប៉ុន្តែយើងនៅតែរីករាយទទួលយកនូវផលវិជ្ជមានខ្លះ។ការលក់របស់យើងក្នុងបរិបទនេះ ធ្វើឲ្យយើងផលិតផលខ្ញុំមួយឬពីរមុខធ្លាក់ចុះ តែវាមានផលិតផល៥ទៅ៦មុខផេ្សងទៀតកើនឡើងដែរ។
លោកអះអាងថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២នេះ ការលក់របស់សហគ្រាសលោកមានកំណើន ២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលរបស់សហគ្រាស លាង ឡេង អាចរកទិញបាននៅតាមបណ្តាផ្សារទំនើប អ៊ីអន ឡាក់គី ម៉ាក្រូ ប៊ីកស៊ី ជីម ម៉ុង និងផ្សារកសិផល សូនធម្មជាតិ សុទ្ធតែផលិតផលបានច្រៀតចូលទៅទីផ្សារទំនើបទាំងនោះ។

លោកថ្លែងដូច្នេះថា៖«ផលិតផលយើងមានការគាំទ្រច្រើន ព្រោះក្រុមហ៊ុនខ្ញុំបានផ្តោតលើសុវត្ថិភាពចំណីអាហារដោយទទួលបានស្តង់ដាផលិតអនុលោមភាពស្តង់ដា ISO 202000 ធ្វើឲ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់ជឿជាក់លើយីហោរបស់ខ្ញុំត្រូវបានគាំទ្រពីអ្នកប្រើប្រាស់។យើងក៏មានចែកចាយនៅតាមបណ្តាខេត្តមួយចំនួន ផងដែរ»។
លោក ឡេង បានឲ្យដឹងទៀតថា ភាពរីកមច្រើនរបស់ក្រុមហ៊ុននាពេលនេះគឺមានការគាំទ្រយ៉ាងខ្លាំងពីរាជរដ្ឋាភិបាល និងកម្មវិធី CAVACរបស់រដ្ឋាភិបាលអូស្រា្តលី ក្នុងការលើកស្ទួយផលិតផលករខ្មែរ ក៏ដូចជា ផលិតផលខ្មែរដោយផ្តល់ទាំងបច្ចេកទេស និងការគ្រប់គ្រងទីផ្សារ ជាដើម។
លោកលើកឡើងថា៖«យើងឃើញថា គោលនយោបាយពីរដ្ឋាភិបាលបានជួយឲ្យយើងមានភាពរីកចម្រើន ពិសេសយន្តការទប់ស្កាត់ទំនិញនាំចូលមួយចំនួន ព្រមទាំងជួយរកទីផ្សារសហគ្រាសខ្ញុំ ពិសេសការបង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យម ដើម្បីផ្តល់កម្ចីសហគ្រាស ហើយរដ្ឋាភិបាលជួយសម្របសម្រួលបច្ចេកទេស សុទ្ធតែមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។យើងបានទទួលបានបទពិសោធន៍ និងចំណេះដឹងយ៉ាងច្រើន ផងដែរ»។
លោកបន្តថា៖«សហគ្រាសយើងក៏មានការជួយគាំទ្រពីកម្មវិធី CAVAC ដែលតែងយកចិត្តទុកដាក់ជួយដល់កសិករខ្មែរ និងផលិតករខ្មែរ ពិសេសទំនិញខ្មែរ។ នាពេលកន្លងមក CAVAC បានផ្តល់មន្រ្តីជំនាញចុះដល់សហគ្រាសយើងផ្ទាល់ដើម្បីជួយបង្ហាតបង្រៀនយើង គាត់ជួយណែនាំយើងពីស្តងដា និងការគ្រប់គ្រងអាជីវកម្ម ជាដើម»។

លោក អះអាងថា ទោះបីយ៉ាងណា ដោយសារវិបត្តិសាកលបានធ្វើឲ្យតម្លៃវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ឲ្យសហគ្រាសលោកឡើងថ្លៃជាបន្ទបន្ទាប់។ការណ៍នេះបាននាំឲ្យផលិតផលរបស់លោកក៏ដំឡងឡើងថ្លៃតិចតួចទៅតាមនោះដែរ។
លោកមានប្រសាសន៍ថា៖«ចំពោះវិបត្តិសេដ្ឋកិច្ចសាកល យើងមានការព្រួយបារម្ភខ្លះដែរ ព្រោះយើងមានកម្ចីនៅធនាគារ ដើម្បីដំណើរការអាជីវកម្មរបស់យើង។ទន្ទឹមនឹងនេះ ការកើនឡើងនៃវត្ថុធាតុដើមគួរឲ្យកត់សម្គាល់ក្នុងអំឡុងពេលនេះ។ ផ្លែម្ទេសស្រស់បានកើនពី ៣ ៥០០រៀល ដល់ ៧ ០០០ ទៅ ៨ ០០០រៀលក្នុង១គីឡូក្រាម»។
លោកថា សព្វថ្ងៃ សហគ្រាសនេះ បានជួយប្រមូលទិញផលនេសាទពីកសិករជិត ២០០ប្រជានេសាទ និងជាង២០០គ្រួសារផ្សេងទៀត ផលិតផលម្ទេស ព្រមទាំងកសិករដំាដុះសណ្តែងសៀងប្រមាណ៥០ ទៅ៦០ គ្រួសារទៀត និងផ្តល់ការងារដល់បុគ្គលិកជាង៤០នាក់ផ្ទាល់នៅក្នុងសហគ្រាសនាពេលនេះ។
លោកនិយាយថា៖«យើងនឹងមានជំហានការពង្រីកសហគ្រាសទៅតាមដំណាក់កាលទៅតាមកត្តារីកចម្រើនជាក់ស្តែង និងស្វែងរកដៃគូអភិវឌ្ឍជាមួយគ្នា ឬក៏កត្តាប្រាក់សន្សំ ប៉ុន្តែវាយឺត។ យើងកំពុងសម្លឹងរកដៃសហការវិនិយោគដើម្បីរីកចម្រើនបានលឿននិងដំណើរការល្អ ដើម្បីរួមចំណែកទប់ទល់ផលិតផលនាំចូលពីបរទេសមកលក់នៅស្រុកយើង»។
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022