សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា សម្ដេចពុំដែលបានកាត់ដី សូម្បីមួយមីលីម៉ែត្រ ប្រគល់ទៅឱ្យប្រទេសវៀតណាមឡើយ ហើយកម្ពុជានិងវៀតណាម ក៏នឹងមិនត្រូវការយកដីគ្នាទៅវិញទៅមកនៅពេលខាងមុខដែរ។

នៅក្នុងពិធីប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលនានានៅខេត្តត្បូងឃ្មុំកាលពីថ្ងៃទី២០មិថុនានេះ សម្ដេចបានបន្តថា អ្វីដែលសម្ដេចចង់បាន គឺការកំណត់ព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ គឺឱ្យស្របតាមខ្សែបន្ទាត់ ដែលបានគូសវ៉ាស់តាំងពីសម័យអាណានិគមបារាំងប៉ុណ្ណោះ៕