
ស្ថានទូតប្រទេសថៃប្រចាំនៅទីក្រុងហ្សាកាតា បានព្រមានទៅដល់អ្នកដំណើរជនជាតិថៃ ហាមនាំចូលកញ្ឆាចូលទៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រសិនបើបំពាន នោះពួកគេនឹងអាចប្រឈមការកាត់ទោសប្រហារជីវិត។
ការព្រមាននេះ បន្ទាប់ពីប្រទេសថៃ ទើបអនុញ្ញាតឱ្យមានភាពស្របច្បាប់ ចំពោះការដាំដុះនិងកាន់កាប់កញ្ជា។
បង្ហោះតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃអង្គារ ស្ថានទូតថៃ បានព្រមានដល់ពលរដ្ឋរបស់ខ្លួន មិនត្រូវនាំយកកញ្ឆា ឬផលិតផលដែលផលិតចេញពីកញ្ឆា និងមានគ្រឿងផ្សំពីកញ្ជា ចូលទៅក្នុងប្រទេសឥណ្ឌូនេស៊ីឡើយ ហើយអ្នកដែលបំពាន នឹងអាចត្រូវផាកពិន័យយ៉ាងហោចណាស់ជាង៦ម៉ឺនដុល្លារ ត្រូវការជាប់ពន្ធនាគារ៥ឆ្នាំ ឬអាចប្រឈមការកាត់ទោសប្រហារជីវិត។
កន្លងមក មានជនជាតិម៉ាឡេស៊ីម្នាក់ ដែលធ្វើដំណើត្រឡប់ពីប្រទេសថៃ បានទទួលរងការផាកពិន័យជាង២ពាន់ដុល្លារ បន្ទាប់ពីគ្រឿងផ្សំនៃកញ្ឆា ត្រូវបានរកឃើញនៅក្នុងភេសជ្ជៈដែលបុរសរូបនោះកំពុងកាន់ទទួលទាន។
អាជ្ញាធរម៉ាឡេស៊ីក៏បានបង្កើនការត្រួតពិនិត្យនៅតាមព្រំដែនជាមួយប្រទេសថៃ ដើម្បីត្រួតពិនិត្យលើអ្នកធ្វើដំណើរដែលអាចនាំជាប់ខ្លួននូវផលិតផលដែលទាក់ទងនឹងកញ្ឆា៕
- រដ្ឋមន្ត្រីហាមរថយន្តសង្គ្រោះឯកជន ទៅដឹកអ្នករបួសតាមដងផ្លូវ ព្រោះធ្វើឱ្យប៉ះពាល់ភាពថ្លៃថ្នូរគ្រូពេទ្យ - នៅថ្ងៃទី 15/08/2022
- មិនទាន់មានភស្ដុតាងថា ជំងឺថ្មី ឡានយ៉ា អាចចម្លងពីមនុស្សទៅមនុស្សឡើយ - នៅថ្ងៃទី 15/08/2022
- មន្រ្តី៖ កង្វះទឹកស្អាតប្រើប្រាស់របស់ពលរដ្ឋ ដោយសារការអភិវឌ្ឍរបស់ប្រទេសជាតិលឿនពេក ប៉ុន្តែរដ្ឋាភិបាលនឹងឆ្លើយតបឲ្យបាន១០០% នៅឆ្នាំ២០៣០ - នៅថ្ងៃទី 15/08/2022