
ក្រុមហ៊ុន Cellcard ជាបណ្តាញទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានបង្ហាញផលិតផលថ្មីមួយ «Cellcard One» ដើម្បីផ្តល់ដំណោះស្រាយរួមគ្នាចំនួនពីរទាំងការភ្ជាប់ Wi-Fi និងការតភ្ជាប់ទូរស័ព្ទចល័តក្នុងកញ្ចប់តែមួយ ព្រមទាំងការបង់ប្រាក់ដែលត្រូវគ្នាសមស្របទៅនឹងតម្រូវការសម្រាប់លំនៅដ្ឋាននិងអាជីវកម្មផ្សេងៗ។
ផលិតផល Cellcard One គឺជាកិច្ចសហការប្រតិបត្តិការមួយដ៍សំខាន់នៃបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដោយមានការខិតខំប្រឹងប្រែងសហការគ្នារវាងក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត សែលកាត និង ក្រុមហ៊ុនបណ្តាញអ៊ីនធឺណិត Ezecom ដែលនឹងចាប់ផ្តើមគម្រោង និងសេវាកម្ម មួយចំនួនផ្សេងៗទៀតជាច្រើន នាពេលអនាគត។
ក្រុមហ៊ុន Cellcard និងក្រុមហ៊ុន Ezecom បានចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នាកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន សែលកាត។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា បុត្រសម្ព័ន រ៉ូយ៉ាល់ គ្រុប មានម៉ាកយីហោល្បីៗជាច្រើន និងសហគ្រាស ឧស្សាហកម្មធំៗមួយចំនួនផ្សេងទៀតនៅក្នុងទីផ្សារ។ វាជាពេលវេលាដ៍ល្អ សម្រាប់ពួកយើងក្នុងការចាប់ផ្តើមបង្កើតកិច្ចសហការគ្នាដើម្បីដោះស្រាយចន្លោះប្រហោង និងផ្តល់នូវបទពិសោធន៍ល្អៗនិងភាពងាយស្រួលថ្មីៗដល់អតិថិជនរបស់ពួកយើង។ Cellcard One គឺជាវេទិកាដ៏ល្អមួយសម្រាប់រៀបចំគម្រោងសហការទាំងអស់នេះ។
លោក Simon បន្តទៀតថា ការរួមបញ្ចូលផលិតផលរួមគ្នារបស់យើង គឺការផ្តល់ជូនថ្មីទាំងស្រុង សម្រាប់ទាំងបរិបទក្រុមគ្រួសារទាំងមូល និងសារអាជីវកម្ម។ដោយមានការធានាថា យើងកំពុងបំពេញតាមការសន្យានៃ«ការតភ្ជាប់អ្នកគ្រប់គ្នា ទៅគ្រប់ទីកន្លែង។
លោកថ្លែងដូច្នេះថា៖«ការសហការ រួមគ្នាជាមួយក្រុមហ៊ុន Ezecom និងដៃគូយុទ្ធសាស្រ្តរបស់យើងក្រុមហ៊ុន Huawei អាចផ្តល់ឲ្យយើងនូវផ្នែកទីផ្សារថ្មីមួយទៀត ដែលមានជាមួយនឹងភាពជឿជាក់ និងសុវត្ថិភាពបំផុតជូនដល់អតិថិជន។ ដូច្នេះហើយ មានតែ ក្រុមហ៊ុន Ezecom បណ្តាញ Fiber អុបទិច និងបណ្តាញទូរស័ព្ទចល័តដ៏ធំទូលាយរបស់ Cellcard ប៉ុណ្ណោះដែលអាចផ្តល់ជូនដល់អតិថិជនបាន»។
លោកស្រី Yuni LEE HEATHCOTE នាយកប្រតិបត្តិក្រុមហ៊ុន Ezecom មានប្រសាសន៍ថា “ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាឌីជីថលគឺជារឿងមួយដែលចាំបាច់បំផុត។ ក្រុមហ៊ុន Ezecom មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនសែលកាត ដើម្បីផ្តល់នូវតម្លៃពិសេសមួយដល់អតិថិជនរបស់យើង ហើយយើងទន្ទឹងរង់ចាំគម្រោងសហការបន្ថែមទៀតនាពេលអនាគត”។
គម្រោង Cellcard One Home គឺជាគម្រោងដែលផ្តល់ល្បឿនអ៊ីនធឺណិតលឿនបំផុតក្នុងជួរតម្លៃប្រកួតប្រជែងនៅក្នុងទីផ្សារ។ ការបញ្ចូននូវល្បឿនលឿន 20Mbps ជាមួយនិង បណ្តាញ Fiber អុបទិច និងបន្ថែមជាមួយនិងស៊ីមកាត 4G ចំនួន៣ជាមួយនឹងការហៅទូរសព្ទដោយឥតគិតថ្លៃទៅកាន់សមាជិក បូករួមបន្ថែមជាមួយនឹងទិន្នន័យ 3GB និង ៦០នាទីសម្រាប់ការខលក្នុងប្រព័ន្ធ ដោយគ្រាន់តែចំនាយត្រឹមតែ២៥ដុល្លារតែប៉ុណ្ណោះក្នុងមួយខែ ។
លោក Simon បានឲ្យដឹងទៀតថា៖«ពួកយើងយល់ច្បាស់ថាការកម្សាន្តនៅតាមផ្ទះកំពុងតែមានការផ្លាស់ប្តូរ ហើយវេទិកា ជាច្រើនក៍កាន់តែកើនឡើងបន្ថែមទៀត ដែលធ្វើឲ្យការផ្សព្វផ្សាយតាមបណ្តាសង្គមនានា កាន់តែមានភាពទូលាយ និងសម្បូរបែប។
លោកថ្លែងដូច្នេះថា៖« នាពេលអនាគត យើងក៍បានឃើញថា ការកម្សាន្តនាៗ ក្នុងប្រទេសកម្ពុជាក៍ធ្វើការផ្តោតសំខាន់ជាពិសេសផងដែរ ទៅលើប្រព័ន្ធអ៊ីនធឺណិត ដែលមនុស្សជំនាន់ក្រោយៗ មានភាពយល់ដឹងច្រើនពី ផ្នែកបច្ចេកវិទ្យា នេះជាអ្វីដែលយើងកំពុងដំណើរការជាមួយនឹងគម្រោង Cellcard One Home»។
សម្រាប់គម្រោង “ផែនការអាជីវកម្ម Cellcard One/ Cellcard One Business” គឺជាគម្រោងដែល ដែលមានការផ្តល់ជូននូវដំណោះស្រាយដ៍ល្អ ក្នុងការតភ្ជាប់សម្រាប់ អាជីវកម្មដែលមានតម្លៃល្អបំផុត ដែលត្រូវបានគិតគូរឡើងជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម។ ការបញ្ចូននូវល្បឿនលឿន 30Mbps បណ្តាញ Fiber អុបទិច និងបន្ថែមជាមួយនិងស៊ីមកាត 4G ចំនួន10 ជាមួយនឹងការហៅទូរសព្ទដោយឥតគិតថ្លៃទៅកាន់សមាជិក រួមបន្ថែមជាមួយនិង ទិន្នន័យ 5GB និង 100 នាទីសម្រាប់ការខលក្នុងប្រព័ន្ធ ដោយគ្រាន់តែចំនាយត្រឹមតែ$69 តែប៉ុណ្ណោះក្នុងមួយខែ ។
សម្រាប់គម្រោងផែនការអាជីវកម្ម / Cellcard One Business ត្រូវបានបង្កើតឡើងដោយគិតគូរជាពិសេស ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលអនុញ្ញាតឱ្យពួកគេ ទទួលបាននូវដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងគ្មានបញ្ហា ហើយផ្តល់ជូននូវ អ៊ីនធឺណិតដែលមានគុណភាពល្អបំផុត ដើម្បីគាំទ្រអោយអាជីវកម្មរបស់ពួកគេកាន់តែប្រសើរឡើង៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022