អ្នកនេសាទបានប្រទះឃើញត្រីបបែលយក្សនេះ នៅថ្ងៃទី១៣ ខែមិថុនា ហើយបានទាក់ទងទៅ ក្រុមការងារស្រាវជ្រាវរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីជួយលែងប្រភេទត្រីរងគ្រោះជិតផុតពូជនេះ ទៅក្នុងជម្រកធម្មជាតិវិញ​ កាលល្ងាចថ្ងៃទី១៤ មិថុនា។

ទំ្រីបបែលយក្សទឹកសាប ប្រវែងជិត៤ម៉ែត្រ និងទម្ងន់៣០០គីឡូក្រាម ត្រូវបានរកឃើញនៅទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងកាលពីដើមសប្ដាហ៍មុននេះ និងត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ថា គឺជាត្រីទឹកសាបធំបំផុតក្នុងពិភពលោក ដែលពុំធ្លាប់ជួបប្រទះ៕