
ធនាគារ ជីប ម៉ុងដែលជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា បានប្រកាសនៅថ្ងៃអង្គារនេះថាខ្លួនបានបន្ថែមដើមទុនចុះបញ្ជីនៅធនាគារជាតិចំនួន ២០ លានដុល្លារទៀតដែលធ្វើឱ្យដើមទុនចុះបញ្ជីរបស់ធនាគារនេះ កើនដល់ ១៣៥ លានដុល្លារ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារធនាគារ ជីប ម៉ុង សរសេរថា ការបន្ថែមដើមទុនចុះបញ្ជីនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការក៏ដូចជាទំនុកចិត្តរបស់អតិថិជន ព្រមទាំងជាសក្ខីភាពបណ្ជាក់ពីភាពរីកចម្រើនដ៏ឆាប់រហ័សរបស់ធនាគារ ជីប ម៉ុង។
បណ្តាញសង្គមសរសេរទៀតថា៖«យើងខ្ញុំ សូមអរគុណដល់អតិថិជនដែលបានផ្ដល់ទំនុកចិត្ត និងការគាំទ្រដ៏ខ្លាំងក្លានេះ ដែលជាកត្តាមួយធ្វើឱ្យយើងខ្ញុំបានសម្រេចនូវសមិទ្ធផលថ្មីមួយបន្ថែមទៀត»។
លោក ចន ប៊ែល អគ្គនាយកនៃធនាគារ ជីប ម៉ុង មានប្រសាសន៍ថា៖ យើងមានមោទកភាពដែលធនាគារ ជីប ម៉ុង បានបង្កើនទុនចុះបញ្ជីបន្ថែមជាបន្តបន្ទាប់ នេះជាសក្ខីភាពបង្ហាញពីកិច្ចប្រឹងប្រែងដែលយើងសាងឡើងដើម្បីផ្ដល់ទំនុកចិត្តដ៏កក់ក្ដៅជូនដល់អតិថិជន។ អស់រយៈពេលជាង៤ឆ្នាំមកនេះ ធនាគារបានកសាងភាពចាស់ទុំរបស់ខ្លួនជាក់ស្ដែងធនាគារ ជីប ម៉ុង ដើរលើមាគ៌ាធុរកិច្ចធនាគារដែលមានចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់។
បច្ចុប្បន្នធនាគារ ជីប ម៉ុង មានសាខាដាក់ឲ្យដំណើរការប្រើប្រាស់ក្នុងរាជធានីភ្នំពេញនិងខេត្ត ដូចជា កំពង់ចាម បាត់ដំបង និងសៀមរាប សរុបមានចំនួន១៣សាខាធនាគារ និង២សាខាផ្សេងទៀតនឹងមានវត្តមាននៅចុងឆ្នាំនេះ។
ធនាគារ ជីប ម៉ុង មានម៉ាស៊ីនATM សរុបចំនួន៣៤ ដែលបម្រើការ២៤ម៉ាង ដៃគូសហការទូទាត់ចំនូន១៨៩៩ទីតាំង និងភ្នាក់ងារធនាគារចំនួន១២៦កន្លែងទូទាំងប្រទេស៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022