
ក្រុមហ៊ុន Beyon Retial Business Cambodia(B.R.B)ដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប កាលពីសប្តាហ៍មុនបានចុះអនុស្សរណៈយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មស្តីពីកិច្ចសហប្រតិបត្តិការជំរុញផលិតផលសិប្បកម្មកម្ពុជា នៅទីក្រុងសៀមរាប ខេត្តសៀមរាប។
ក្រុមហ៊ុន B.R.B គឺជាក្រុមហ៊ុនលើកម្ពស់ផលិតផលខ្មែរ សិល្បៈ និងចំណេះដឹង ដោយគាំទ្រអ្នកផលិត និងអ្នកលក់រាយ ដើម្បីចូលទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

លោក ស៊ាង ថៃ មន្រ្តីនាំពាក្យក្រសួងពាណិជ្ជកម្មដែលបានចូលរួមជាសាក្សីនៃអនុស្សរណៈយោគគ្នានេះ ប្រាប់ខ្មែរណាស់ថា ខ្លឹមសារនៃអនុស្សរណៈគ្នានេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់អាជីវកម្មសិប្បកម្មនៅកម្ពុជា និងក្រៅប្រទេសក្នុងគោលបំណងអភិវឌ្ឍការធ្វើអាជីវកម្ម ជាមួយខ្សែសង្វាក់តម្លៃក្នុងស្រុក តំបន់ និងពិភពលោក។
លោកថ្លែងដូច្នេះថា៖«តាមរយៈអនុស្សរណៈនេះក៏ ដើម្បីបង្កើតឱកាសសក្តានុពលសម្រាប់ការបណ្តុះបណ្តាលជំនាញសម្រាប់យុវជន និងការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងរយៈពេលវេង»។
ក្រុមហ៊ុន B.R.B មានមហិច្ឆតាចង់ផ្សព្វផ្សាយផលិតផលកម្ពុជា និងដឹងពីរបៀបដោយគាំទ្រដល់ឧស្សាហកម្មលក់រាយក្នុងប្រទេសកម្ពុជាចូលទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក៏បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារហត្ថា និងផ្សារទំនើវម៉ាក្រូ។
ការចុះអនុស្សរណៈយោគយល់គ្នាក៏ត្រូវបានធ្វើឡើងរវាងអ្នកលក់ និងអ្នកទិញកសិផល គោលបំណងសំខាន់គឺពង្រឹង និងគាំទ្រ ជំរុញ និងពង្រីកសកម្មភាពរបស់គូភាគី ដោយសំដៅទាក់ទាញការប្រើប្រាស់ផលិតផលខ្មែរ លើកកំពស់ភាពប្រកួតប្រជែង ការបង្កើតការងារ និងផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក និងជំរុញការនាំចេញ៕
- ក្រុមហ៊ុន B.R.B សហការជាមួយក្រសួងពាណិជ្ជកម្មជួយរកទីផ្សារឲ្យផលិតផលសិប្បកម្ម - នៅថ្ងៃទី 21/06/2022
- សត្វខ្ទីងព្រៃមួយក្បាល ត្រូវបានចាប់យកទៅដាក់ភ្នំតាម៉ៅ ក្រោយវ័ធមនុស្សរបួសធ្ងន់៣នាក់នៅឧត្ដរមានជ័យ - នៅថ្ងៃទី 31/03/2022
- វៀតណាមម្នាក់និងខ្មែរពីរនាក់ត្រូវបានបញ្ជូនទៅតុលាការ ដោយសារប្រើឧបករណ៍ខុសច្បាប់នេសាទនៅបឹងទន្លេសាប - នៅថ្ងៃទី 31/03/2022