ប្រើយន្តហោះត្រូននឹង​ជួយកាត់បន្ថយការប្រើប្រាស់សារធាតុគីមីពី១០-៣០%ក្នុង​១ហិកតា​។រូបភាព៖ ក្រុមហ៊ុន XAG

ចាប​ក្រហម (Red Sparrow Cambodia)គឺ​ជាក្រុមហ៊ុន​បច្ចេកវិទ្យាគ្រឿង​យន្ត​​កសិកម្ម​ឈានមុខ​នៅកម្ពុជា និង​ជាដៃគូ​របស់ក្រុមហ៊ុន​ XAG កាលពីថ្មីៗនេះបាន​នាំ​យក​បច្ចេកវិទ្យា Drone កសិកម្ម​មកប្រើប្រាស់ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ដំណាំ​ដំឡូងមីនៅ​កម្ពុជា ដើម្បីជួយកសិករខ្នាតតូចទទួលបានទិន្នផលកាន់តែប្រសើរដោយ​កាត់បន្ថយថ្លៃ​ចំណាយលើធាតុចូល​កសិកម្ម​។

ដំឡូងមី គឺជាដំណាំកសិ-ឧស្សាហកម្មដ៏សំខាន់បំផុតនៅកម្ពុជា ដែលផ្តល់ការងារ និងចិញ្ចឹមជីវិតដល់កម្មករនៅតាមជនបទរាប់ម៉ឹននាក់។ ​

ដើម្បីបំពេញតម្រូវការផលិតផលដំឡូងមីដែលកំពុងកើនឡើង រួមទាំងអាហារ ម្សៅដំឡូងមី​ ក្រដាស និងគ្រឿងស្រវឹង(ធ្វើពីដំឡូងមី) កសិករកម្ពុជាបានពង្រីកផ្ទៃដីដាំដំណាំរបស់ពួកគេយ៉ាងឆាប់រហ័ស ហើយបានចាប់ផ្តើមប្រើប្រាស់យន្តហោះត្រូនកសិកម្មរបស់ក្រុមហ៊ុន​ XAG សម្រាប់ការបង្កើនផលិតភាព។

ក្រុមការងារចាបក្រហម​រៀបចំបាញ់​ថ្នាំ​លើចម្ការ​ដំណាំដំឡូងមីរបស់លោក ឆាយ ធី នៅសៀមរាប។រូបភាព៖ ក្រុមហ៊ុន XAG

លោក ឆាយ ធី កសិករ​ដាំដុះដំឡូងមីលើ​ផ្ទៃដី​២០ហិកតា នៅស្រុកវ៉ានិន ខេត្តសៀមរាប​ដែលទើប​នឹង​ប្រើប្រាស់សេវាកម្ម​​យន្តហោះត្រូន​បាញ់ថ្នាំ​លើចម្ការដំឡូងរបស់ខ្លួន​ពីក្រុមហ៊ុន​ចាបក្រហម​។ កាលពី​ខែឧសភា កន្លងទៅ​ លោក​ ធី បាន​ទិញសេវាកម្ម​ពីដៃគូក្នុងស្រុក​របស់​ក្រុមហ៊ុន​ XAG គឺ​ចាប​ក្រហមកម្ពុជាសម្រាប់​នាំយក​​​​យន្តហោះត្រូនម៉ាក​ XAG Agricultural Drone ដោយ​ប្រតិបត្តិការ​ស្វ័យ​ប្រវត្តិ​ ដើម្បី​កំចាត់​ខ្មៅតូចៗ​នៅក្នុង​ចម្ការ​ដំឡូង​មីទំហំ​១០ ហិកតា​របស់​លោក។

យន្តហោះត្រូន មិនដូចគ្រឿងចក្រកសិកម្មធំៗទេ ត្រូនអាចដឹកជញ្ជូន និងដាក់នៅ​ទីវាលកាន់តែងាយស្រួល។ បន្ទាប់ពី ដាក់ថ្នាំ​បាញ់ស្មៅបំពេញធុង​យន្តហោះ​ត្រូនកសិកម្ម​ XAG ហោះឡើង​ដោយ​ស្វ័យប្រវត្តិជាមួយ​នឹង​ប្រតិបត្តិការ​ដ៏សាមញ្ញតាម​កម្ម​វិធីទូរស័ព្ទ។​

ត្រូន​ហោះហើរ ​ពីលើ​ចម្ការ​ដំឡូង​មីដោយបាញ់ថ្នាំ​តាម​ជួរ​រង​ដំឡូង​តាមការកំណត់ផ្លូវហោះ​ជាមុន​យ៉ាងជាក់លាក់ ដោយសម្រេច​បាន​ការបាញ់ថ្នាំ​លើផ្ទៃដី​៨ហិកតា​ដោយគ្មាន​ការគ្រប់គ្រង​ពីមនុស្ស។​

បើទោះជា វិស័យ​កសិកម្ម​ប្រើប្រាស់​កម្លាំងពលកម្មគ្រប់គ្រាន់ ក៏ម្ចាស់ចម្ការ​ភាគច្រើនត្រូវ​ប្រឈមនឹងចំណាយកើនឡើង​ចន្លោះពី១៨-២៥ ដុល្លារ​ក្នុង​១ហិកតា​សម្រាប់ជួលកម្មករ​បាញ់​ថ្នាំសម្លាប់សត្វល្អិត​។​

ប្រតិបត្តិការយន្តហោះត្រូន​បាញ់​ថ្នាំនៅចម្ការ​ដំឡូងមី​របស់ក្រុមហ៊ុន​ចាប់ក្រហម។រូបភាព៖ ក្រុមហ៊ុន XAG

ក្រៅពី​បង្កើនប្រសិទ្ធភាព​ យន្តហោះត្រូន​អាចជួយ​កសិករ​ដូចលោក ឆាយ ធី ដែរសម្រាប់កាត់បន្ថយ​ថ្លៃ​ចំណាយ​រួម​លើការ​ដាំ​ដុះ​ដំឡូងមី​។

លោក​និយាយថា៖«ប្រសិន​បើ​មាន​យន្តហោះត្រូន​ XAG ក្នុង​រដូវ​មម៉ាញឹក​ជួយ​ការពារ​ដំណាំខ្ញុំ​ នោះខ្ញុំ​អាច​សន្សំ​បាន​ចន្លោះពី៨-១០​ដុល្លារ​ក្នុង​១ហិកតា​ បើធៀបនឹង​ការ​​ចំណាយ​បាញ់ថ្នាំ​ដោយ​កម្លាំង​មនុស្ស​ ហើយ​ប្រតិបត្តិការ​របស់​ ត្រូន​ក៏ជួយ​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​គីមី​ពី១០-៣០% ដូច្នេះ ធនធាន​ និងលុយកាក់​អាចបង្វែរទៅលើដាំដុះ​ដំណាំផ្សេងទៀត»។

ប្រតិបត្តិការយន្តហោះត្រូន​បាញ់​ថ្នាំនៅចម្ការ​ដំឡូងមី​របស់ក្រុមហ៊ុន​ចាប់ក្រហម។រូបភាព៖ ក្រុមហ៊ុន XAG

ត្រូនកសិកម្មមានអត្ថប្រយោជន៍ផ្សេងទៀត ដូចជា គម្លាតទិន្នផល និងការ​ការពារកសិករពីការប៉ះពាល់សារធាតុគីមីផ្ទាល់។

នៅស្រុកកំណើតរបស់ ឆាយ ធី អ្នកភូមិជាច្រើនបានដាំដំឡូងមីជាប្រភពចំណូលសំខាន់របស់ពួកគេ។ លោក ធី មានប្រសាសន៍​ថា៖«ខ្ញុំជឿជាក់ថា ប្រសិទ្ធភាពខ្ពស់ និងតម្លៃសមរម្យនឹងបង្កើនល្បឿននៃប្រតិបត្តិការត្រូនក្នុងចំណោមកសិករកាន់តែច្រើន។ Drone កសិកម្មរបស់ XAG មិនត្រឹមតែអាចជួយឱ្យខ្ញុំប្រមូលផលបានកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើដល់កសិករផ្សេងទៀតដែលមានតម្រូវការដំឡូងមីកើនឡើងដូចគ្នា»។

ដោយគាំទ្រគោលនយោបាយដំឡូងមីជាតិ ក្រុមហ៊ុន XAG​ ដែល​ជាអ្នក​ផ្តល់សេវាកម្ម​យន្តហោះត្រូនកសិកម្មធំបំផុត​លើពិភពលោក​ បានផ្តល់កម្លាំង​ថ្មីដល់វិស័យនេះជាមួយនឹងយន្តហោះត្រូន​ របស់ខ្លួនដែលអាចប្រើប្រាស់ទឹកនិងសារធាតុគីមីតិច និងសម្រួលបន្ទុកការងារក្នុង​ចម្ការ​បានយ៉ាង​ច្រើន​។

ដំណាំ​ឌំឡូងមី​ត្រូវ​បាន​ដាំដុះយ៉ាងទូលំទូលាយនៅលើផ្ទៃដីសរុប​ជាង ៦០ម៉ឺន​ហិកតាទូទាំងប្រទេស។ដំណាំ​ដំឡូងមីគឺជា​ដំណាំ​មានសក្តានុពល​មួយបន្ទាប់ពី​ស្រូវ​ ដោយ​វា​រួមចំណែក៤% នៃកំណើនផលិតផលក្នុងស្រុកសរុប៕ប្រភព​៖​ ក្រុមហ៊ុន XAG