
រដ្ឋាភិបាលកំពុងពិនិត្យលទ្ធភាពផលិតកម្មអណ្តូងប្រេងឡើងវិញ បន្ទាប់ពីក្រុមហ៊ុន Angkor Resources ទទួលសិទ្ធិរាប់រងត្រួតពិនិត្យនិងវាយតម្លៃអណ្តូងប្រេងនៅឈូងសមុទ្រកម្ពុជា។
ក្រុមហ៊ុន EnerCam Resources ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Angkor Resources Corp ដែលមានមូលដ្ឋាននៅប្រទេសកាណាដា បានបង្ហាញពីភាពរីកចម្រើនថាមពលកម្ពុជាប្រកបដោយសក្ដានុពល ដែលបានត្រួតពិនិត្យកន្លែងផលិតប្រេងនៅឈូងសមុទ្រខ្មែរ។
លោក Mike Weeks នាយកប្រតិបត្តិ VP Operations នៃក្រុមហ៊ុន Angkor និងប្រធានក្រុមហ៊ុន EnerCam បានដឹកនាំការវាយតម្លៃ និងត្រួតពិនិត្យបច្ចេកទេសនៅកន្លែងផលិត និងខួងអណ្តូងប្រេង ដែលស្ថិតនៅចម្ងាយ ១៦០ គីឡូម៉ែត្រពីក្រុងព្រះសីហនុក្នុងដែនសមុទ្រខ្មែរនៃឈូងសមុទ្រថៃ។ ការវាយតម្លៃនិងត្រួតពិនិត្យធ្វើឡើងតាមសំណើរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជានៃក្រសួងរ៉ែនិងថាមពល។
ក្នុងនាមក្រុមហ៊ុន EnerCam លោក Weeks មានបទពិសោធន៍ជាង៣០ឆ្នាំក្នុងការផលិតប្រេងអន្តរជាតិ បានធ្វើការសិក្សាយ៉ាងទូលំទូលាយអំពីការផលិតអាងស្តុកប្រេងនៅឈូងសមុទ្រ និងការស្តារឡើងវិញនូវសក្តានុពលនៃផលិតកម្មប្រេងបន្ថែមទៀតក្នុងរយៈពេល ៥ខែកន្លងមកនេះ។
លោក Weeks ថ្លែងថា៖«យើងរីករាយក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យថាមពលរបស់ខ្លួនទាំងនៅសមុទ្រ និងលើគោក។ការត្រួតពិនិត្យគ្រឿងបរិក្ខារដែលមានស្រាប់នេះជួយដល់ឧស្សាហកម្ម និងរដ្ឋាភិបាលក្នុងការកំណត់ជំហានបន្ទាប់ក្នុងការផលិតនាពេលអនាគត និងការពង្រីកផលិតកម្មរបស់កម្ពុជា»។

ក្រុមហ៊ុន Angkor Resources Corp បានបង្ហាញពីភាពរីកចម្រើនថាមពលកម្ពុជាប្រកបដោយសក្ដានុពលដែលបានត្រួតពិនិត្យកន្លែងផលិតប្រេងនៅឈូងសមុទ្រខ្មែរ។រូបភាព៖ Angkor Resources
កំពង់ផែ ដែលបានដាក់ជូនក្រសួងរ៉ែ និងថាមពលកាលពីខែមីនា លោក Weeks កាលពីថ្មីៗនេះបានត្រួតពិនិត្យផ្នែកគ្រឿងបរិក្ខារនៅឈូងសមុទ្រ។ នាវិកបានចេញដំណើរកាលពីថ្ងៃទី៣ ខែឧសភា ជាមួយនឹងក្រុមបច្ចេកទេសចំនួន ៨នាក់ដែលមានការចូលរួមពីមន្ត្រី១៥ នាក់មកពីក្រសួងរ៉ែនិងថាមពលកម្ពុជា។
កាលពីខែធ្នូ ឆ្នាំ ២០២១ លោក Weeks បានសម្របសម្រួលក្រុមអតីតយុទ្ធជន និងអ្នកឯកទេស ដែលម្នាក់ៗមានជំនាញជាក់ស្តែងជាង៣៥ឆ្នាំ ដែឡភាគច្រើនជាជនជាតិកាណាដា ដើម្បីសិក្សាពីសក្តានុពលក្នុងការចាប់ផ្តើមឡើងវិញ និងបន្តផលិតប្រេងក្នុងតំបន់នេះ។
របាយការណ៍ត្រួតពិនិត្យពេញលេញ និងការវិភាគការចាប់ផ្តើមផលិតកម្មឡើងវិញ បច្ចុប្បន្នកំពុងត្រូវបានពិនិត្យដោយគ្រប់ភាគីទាំងអស់។
បច្ចុប្បន្ន ក្រសួងរ៉ែនិងថាមពលកំពុងបន្តនីតិវិធីទាមទារប្រេងប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល ត្រូវបាននាវា MT Strovolos ដឹកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២១៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022