មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអំពាវនាវឱ្យពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងអុតស្វា(Monkeypox) ខណៈអង្គការសុខភភាពពិភពលោកទើបបានប្រកាសថា គិតត្រឹមថ្ងៃសៅរ៍ទី២១ឧសភានេះ ជំងឺអុតស្វា ត្រូវបានគេរកឃើញជិត១០០ករណីនិងករណីសង្ស័យ២៨ករណី នៅក្នុងប្រទេសចំនួន១២ នៅទូទាំងពិភពលោក។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងនៅក្នុងលិខិតមួយកាលពីថ្ងៃទី​២២​ឧសភានេះថា ថ្វីត្បិតកម្ពុជាមិនទាន់រកឃើញជំងឺអុតស្វានេះនៅឡើយ ប៉ុន្តែពលរដ្ឋគ្រប់រូប ត្រូវអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន ជាពិសេស គ្រប់មន្ទីរពេទ្យនិងមណ្ឌលសុខភាព ត្រូវតាមដាននិងរាយការណ៍ករណីសង្ស័យណាមួយ ដែលកើតឡើងដើម្បីបន្តការស៊ើបអង្កេត៕