ស្របពេលកម្ពុជាគ្មានប្រភពបន្លែសុវត្ថិភាពច្បាស់លាស់ដើម្បីធានាសុខភាពពលរដ្ឋ ក្រុមក្រុមពលរដ្ឋប្រហែល៦០គ្រួសារ នៅឃុំត្រពាំងភ្លាំង ក្នុងខេត្តកំពត បានចងក្រងគ្នាជាសហគន៍ ដើម្បីដាំបន្លែសុវត្ថិភាពបណ្ដាក់គ្នា សម្រាប់ផ្គត់ផ្គង់ក្នុងសហគមន៍ផង និងអាចលក់ទៅទីផ្សារបានពេញមួយឆ្នាំ។

ក្រោយពីឈប់ដាំបន្លែប្រើប្រាស់សារធាតុថ្នាំគីមី ដែលអាចធ្វើឱ្យប៉ះពាល់សុខភាពទាំងអ្នកដាំនិងអ្នកបរិភោគ និងងាកមកដាំបន្លែសុវត្ថិភាពនេះ បានធ្វើឱ្យការរកប្រាក់ចំណូលរបស់ពួកគាត់កើនឡើង និងជួយឱ្យសហគមន៍មានសុខភាពល្អជាងមុន៕