ស្រុក​ព្រៃនប់ ៖ កា​រ​ចិញ្ចឹម​ជ្រូ​ក​ជា​លក្ខណៈគ្រួសារ​របស់​ពលរដ្ឋ​មួយចំនួន​ក្នុង​ខេត្ត​ព្រះសី​ហនុ គឺ​មាន​​សមត្ថភា​ព​ចិញ្ចឹម​ទាំង​ជ្រូ​ក​បា ជ្រូក​មេ​ពូជ​គ្រប់​ប្រ​ភេទ និ​ង​ជ្រូក​សាច់ ហើយនិង​ជ្រូក​កណ្តុ​រ
អំពី​ការ​ចិញ្ចឹមសត្វ​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​ខេត្ត​ព្រះសី​ហនុ ។

ក្នុង​នោះ​ រដ្ឋបា​ល​ខេត្ត​ព្រះ​សីហនុ តាមរយៈមន្ទីរ​មន្ទីរ​កសិកម្ម​រុក្ខាប្រមា​ញ់ និង​នេសាទ​ខេត្ត បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ជា​កសិករ​នៅ​មូលដ្ឋាន​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ​តាម​គ្រួសារ​ឲ្យបាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន ដូចជា​ការ​ចិញ្ចឹម​ជ្រូក មាន់ ទា ជាដើម ​ដែល​សុទ្ធសឹង​ជា​សត្វ​មាន​តម្រូវការ​សាច់ ក្នុង​ទីផ្សារ​ច្រើន​នា​ពេល​បច្ចុប្បន្ន​ ។ ជាមួយគ្នា​នេះ មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​ព្រះសីហនុ ក៏​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ ​និង​ជួយ​ប្រជាពលរដ្ឋ​លើ​ការ​ចិញ្ចឹម​នេះ​ផង​ដែរ​។

លោក ហ៊ា​ប ចាន់​ណាន អនុប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​ព្រះសីហនុ ក្នុង​ពេល​ចុះ​ពិនិត្យ​ស្ថានភាព​ការ​ចិញ្ចឹមសត្វ​របស់​បងប្អូ​ន​ប្រជា​កសិករ​ជា​លក្ខណៈ​គ្រួសារ នៅ​ភូមិ​ត្រពាំង​ស្អុ​យ២ ឃុំ​អណ្ដូងថ្ម ស្រុក​ព្រៃនប់ ឲ្យដឹង​ថា បច្ចុប្បន្ន​នេះ​ កំណើន​ពលរដ្ឋ​ចិញ្ចឹម​ជ្រូក​តាម​ផ្ទះ​ក្នុង​ស្រុក​ព្រៃនប់​មាន​ច្រើន​កន្លែង ដោយ​ខ្លះ​ចិញ្ចឹម​ជ្រូក​សាច់១ក្បាល ​ឬ២ក្បាល​តាម​លទ្ធភាព​ទ្រង់​ទ្រាយ​តូច និង​ពលរដ្ឋ​ខ្លះទៀ​ត ចិញ្ចឹម​លក្ខណៈ​ទ្រង់ទ្រាយ​មធ្យម​ឬ​ធំ ​ដែល​មាន​ទាំង​ជ្រូកបា ជ្រូក​មេ​យកកូន និង​ជ្រូក​សាច់​ច្រើន​ក្បាល ​ហើយ​បន្ថែម​លើស​ពីនេះ​ទៀត ពួកគាត់​មាន​ទាំង​ជ្រូក​កណ្តុរ​ដែល​បច្ចប្បន្ន​ទីផ្សារ​កំពុង​តម្រូវ​កា​រណ​រ​ផង​ដែរ ។

ពលរដ្ឋ​មួយ​គ្រួសារ​ឈ្មោះ ព្រំ ផល្លា​ នៅ​ភូមិ​ត្រពាំង​ស្អុយ២ ឃុំ​អណ្ដូងថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​សីហនុ​ឲ្យ​កោះសន្តិភាព​ដឹង​ក្នុង​ពេល​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ថា បច្ចុប្បន្ន​ នៅផ្ទះ​របស់​គាត់​មាន​ចិញ្ចឹម​ជ្រូក​សរុប​ចំនួន១០៥ក្បាល ក្នុង​នោះ ​រួមមានពលរដ្ឋ​ដដែល​ប្រាប់​បន្ថែម​ថា ការ​ចិញ្ចឹម​បែបនេះ​គឺ​ទទួលផល​ល្អ ដល់ពេល​លក់​បាន​លក់​បណ្តាក់​គ្នា​ជាបន្ត​បន្ទាប់ ចំណែក​ទីផ្សារ​វិញ​មិន​ពិបាក​ទេ ។

ពល​រដ្ឋដ​ដែល​បាន​បន្ថែម​ថា បច្ចប្បន្ន​គ្រួសារ​គាត់​បាន​មុខរបរ​នេះ​ហើយដែល​ធ្វើ​អោយ​មាន​ជីវភាព​ធូរធាសមរម្យ តែ​យ៉ាង​ណាក៏​បានការ​យកចិត្ត​ទុកដាក់​ពី​មន្ត្រី​ជំនាញ ​ដែល​លោក​តែងតែ​ចុះ​ផ្តល់​បទ​​ពិ​សោ​ធ៍ ណែនាំ​គ្រប់ពេលវេលា ធ្វើអោយ​គ្រួសារ​គាត់​មានការ​ចេះដឹង​ហើយ​ចិញ្ចឹម​ទទួល​បាន​លទ្ធិ​ផល​ល្អ នឹង​មានការ​ការី​ក​ចំរើន​ពី១ឆ្នាំទៅ១ឆ្នាំ ព្រោះ​ការ​ចិញ្ចឹមសត្វ​គឺ​ត្រូវ​ទាម​ទារ​ការ​ចេះដឹង ថែទាំ ទើប​ទទួល​លទ្ធផល​ល្អ ។

លោក នេន ចំរើន ប្រធានមន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ ឲ្យដឹង​ផង​ដែរ​ថា ដោយមាន​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​ការណែនាំ​បន្ថែម​ពី​ឯកឧត្តម​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មន្ត្រី​ជំនាញ​កសិកម្ម​បាន​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​អ្នកចិញ្ចឹមសត្វ​ជាបន្តបន្ទាប់ ដើម្បី​ប្រឹក្សា​អំពី​បច្ចេកទេស​ចិញ្ចឹម​និង​ជួយ​លើ​វិស័យ​សុ​ខ​ភាព​សត្វ ដូចជា​ផ្តល់​ថ្នាំ​សម្លាប់​មេ​រោគ និង​ថ្នាំ​ព្យាបាល​សត្វ​មួយចំនួន​ដល់​ពលរដ្ឋ​អ្នក​ចិញ្ចឹម ជួយ​ឲ្យ​សត្វ​ចិញ្ចឹម​របស់​ពលរដ្ឋ​គ្មាន​ហា​និ​ភយ័ ទទួល​បាន​ប្រាក់កម្រៃ​ច្រើន​ពេល​លក់​ទៅកាន់​ទីផ្សារ ៕