
ការវិនិយោគផ្ទាល់បរទេស (FDI)លើវិស័យកសិកម្មនៅកម្ពុជាមានតម្លៃជាប្រាក់ ៤,២ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ២០២១ ស្មើនឹង១០,៣%នៃទំហំវិនិយោគផ្ទាល់បរទេសសរុប។នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងក្នុងរបាយការណ៍នេះថា វិស័យកសិកម្មបានបន្តមានវន្ឍនភាពល្អជាមួយនឹងអត្រាកំណើនប្រមាណ ១,៤%ក្នុងឆ្នាំ២០២១ដែលគាំទ្រដោយវិធានការជំរុញផលិតកម្មកសិកម្ម គួបផ្សំនឹងអំណោយផលពីកត្តាអាកាសធាតុ។
លោកថ្លែងដូច្នេះថា៖«ការងើបឡើងនៃសេដ្ឋកិច្ចពិពភលោក និងការបើកសេដ្ឋកិច្ចនិងប្រទេសឡើងវិញ វិស័យកសិកម្មរំពឹងមានវន្ឍនភាពល្អជាមួយនឹងអត្រាកំណើន ១,១% ដោយសារគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទៅកាន់វិស័យកសិ-ឧស្សាហកម្ម និងភាពអំណោយផលនៃកត្តាអាកាសធាតុ»។
លោក Qian Keming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានថ្លែងក្នុងវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០២២ថាចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជានិងប្តេជ្ញាបន្តសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម ថាមពលអគ្គិសនី វាយនភណ្ឌជាដើម។
លោកថ្លែងដូច្នេះថា៖ «ក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាត្រូវបានធ្វើឱ្យស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ ហើយការកសាងរួមគ្នានៃ«ខ្សែក្រវាត់ និងផ្លូវ»ត្រូវបានលើកកម្ពស់បន្ថែមទៀត ចំណែកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មជាក់ស្តែងទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់»។

ប្រទេសមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាសំខាន់ៗ ១០ រួមមាន ចិន១៨ពាន់លានដុល្លារ(៤៣,៩%) កូរ៉េខាងត្បូង៤,៩ពាន់លានដុល្លារ((១១,៩%) សិង្ហបុរី ២,៧ពាន់លានដុល្លារ(៦,៥%) វៀតណាម ២,៥ពាន់លានដុល្លារ(៦,១%) ជប៉ុន ២,៤ពាន់លានដុល្លារ(៥,៩%)ម៉ាឡេស៊ី១,៩ពាន់លានដុល្លារ(៤,៦%) ព្រមទាំង សហរដ្ឋអាមេរិក០,៩ពាន់លានដុល្លារ (២,១%) ចក្រភពអង់គ្លេស១,៤ពាន់លានដុល្លារ (៣,៤%) និងកាណាដា១,១ពាន់ដុល្លារ (២,៩%)។
ធនាគារជាតិនៃកម្ពុជាបន្តថា គិតត្រឹមចុងឆ្នាំ២០២១ វិនិយោគផ្ទាល់ពីបរទេសសរុប ១៦៨,៨ ទ្រីលានរៀល (៤១ពាន់លានដុល្លារ) កើន១១,២% បើធៀបនឹងចុងឆ្នាំ២០២០៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022