LABS (Life and Building Safety)សម្ពោធបើកដំណើរការក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffles Hotel Le Royal សហរៀបចំ​ដោយ​EuoroCham។ រូបភាព៖ EuoroCham

ក្រុម LABS (Life and Building Safety)សម្ពោធបើកដំណើរការក្នុងប្រទេសកម្ពុជាកាលពីថ្ងៃពុធ ក្នុង​​គោលបំណង ដើម្បី​ធ្វើឱ្យ​ប្រសើរឡើងនូវសុវត្ថិភាពកម្មករក្នុងឧស្សាហកម្មកាត់ដេរ និងស្បែកជើង​តាមរយៈ​ការវាយតម្លៃ និងដោះស្រាយហានិភ័យនៃរចនាសម្ព័ន្ធអគ្គិសនី និងអគ្គីភ័យនៅក្នុងរោងចក្រកម្ពុជា។

លោក Emerald Am អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ​អង្គការ​ IDH ដែល​ដឹកនាំក្រុម LABS បាន​ថ្លែងក្នុងកម្មវិធីនេះថា អគ្គីភ័យបានបង្កការគំរាមកំហែងដ៏ធំបំផុតដោយពិរុទ្ធជន និង​ការងារថែទាំ​អគ្គិសនីមិនបាន​ត្រឹមត្រូវ​។

លោកថ្លែងដូច្នេះថា៖«គោលដៅចម្បងនៃគំនិតផ្តួចផ្តើមនេះគឺដើម្បីការពារការដួលរលំអគារ ធានាឱ្យមានផ្លូវរត់គេចខ្លួនឱ្យបានត្រឹមត្រូវក្នុងករណីមានអគ្គីភ័យ និងកាត់បន្ថយគ្រោះថ្នាក់អគ្គិសនីតាម​រយៈ​ការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពស្ថានីយ»។

IDH, The Sustainable Trade Initiative គឺជាអង្គការដែលធ្វើការជាមួយអាជីវកម្ម អ្នកហិរញ្ញវត្ថុ រដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីសម្រេចបាននូវពាណិជ្ជកម្មប្រកបដោយនិរន្តរភាពនៅក្នុងខ្សែសង្វាក់តម្លៃសកល។

លោក ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាន​គាំទ្រគំនិតផ្តួចផ្តើមនេះ។ លោកអះអាថា៖«មានការងារត្រូវធ្វើក្នុងការផ្លាស់ប្តូរផ្នត់គំនិតក្នុងឧស្សាហកម្មនេះ ដើម្បីផ្តល់អាទិភាពដល់សុវត្ថិភាពនៅកន្លែងធ្វើការ»។

លោក ចាន់ សុផល អគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្លែងថា៖ ស្តង់ដារអន្តរជាតិ និងយន្តការអធិការកិច្ចចាំបាច់ត្រូវតែអនុវត្ត ដើម្បីធានាបាននូវកន្លែងធ្វើការប្រកបដោយសុវត្ថិភាពនៅក្នុងរោងចក្រ»។

លោក Kyle Bogler នាយកជាន់ខ្ពស់នៃប្រតិបត្តិការប្រកបដោយនិរន្តរភាពនៅក្រុមហ៊ុន VF Global ថ្លែងថា សព្វ​ថ្ងៃ ការខ្វះខាតនៃកូដអគារនៅក្នុងប្រទេសនេះធ្វើឱ្យរោងចក្រពិបាករក្សាការអនុលោមតាមពិធីសារសុវត្ថិភាព។

លោកថ្លែងទៀតថា៖ «ដូច្នេះ LABS អាចជួយដោះស្រាយការប្រើប្រាស់នេះ»៕