
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា)ភីអិលស៊ី (LOLC CambodiaPlc) បានប្រកាសប្រាក់ចំណេញក្រោយបង់ពន្ធចំនួន ១៣,៩ លានដុល្លារ ក្នុងត្រីមាសទី១ឆ្នាំ២០២២ កើនជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមរបាយការណ៍ផ្ញើទៅផ្សារមូលបត្រកម្ពុជា(CSX)។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ថ្លែងថា LOLC អាចរក្សាបាននូវគុណភាពប្រាក់កម្ចីដ៏ល្អនៅត្រីមាសទី១ឆ្នាំ២០២២ ហើយLOLC បានធ្វើប្រតិបត្តិការរបស់ខ្លួនដោយភាពប្រុងប្រយ័ត្ន។
លោកបន្តថា ទ្រព្យសម្បត្តិរបស់ LOLC បានកើនឡើងដល់ជាង ៥,៣ ពាន់ពាន់លានរៀល ខណៈសមតុល្យប្រាក់បញ្ញើឈានដល់ ២, ៦៩ពាន់ពាន់លានរៀល កើនឡើង១៤% បើធៀបនឹងដំណាច់ឆ្នាំ២០២១។
លោកថ្លែងថា៖« នៅឆ្នាំ២០២២ LOLC នឹងបន្តពង្រឹងការបោះជំហានឌីជីថលរបស់ខ្លួន ការរចនាផលិតផល និងសេវាកម្មថ្មីៗ ដើម្បីបំពេញតាមស្តង់ដាររស់នៅថ្មី និងបន្តប្រតិបត្តិការរបស់យើងតាមគោលការណ៍ការពារអតិថិជន និងទំនួលខុសត្រូវសង្គម។យើងក៏នឹងព្យាយាមធ្វើឱ្យបានច្រើនបំផុតពីឱកាសទទួលភាពជោគជ័យបច្ចុប្បន្នរបស់យើង ហើយយើងមានទំនុកចិត្តថា LOLC មានទីតាំងល្អក្នុងការនាំយកតម្លៃបន្ថែមទៀតដល់អតិថិជន វិនិយោគិន និងម្ចាស់ភាគហ៊ុនរបស់ខ្លួន»។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC មានប្រាក់ចំណេញក្រោយការបង់ពន្ធ ៥៤,៦ លានដុល្លារក្នុងឆ្នាំ២០២១ កើនឡើង ២២% បើធៀបនឹងឆ្នាំ២០២០ដែលមមាន ៤៤ លានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២១របស់ LOLC៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022