រូបភាព៖កោះសន្តិភាព

ខេត្ត​ស្ទឹងត្រែង ៖ អគ្គនាយក​ដ្ឋាន​នី​តិ​កម្ម​នៃ​ក្រសួ​ង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេ​សា​ទ​បាន​ចុះ​ណែ​នាំ​ដល់​កសិករ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការទិញ​ថ្នាំ​ទៅ​ប្រើប្រាស់​លើ​ដំណាំ​កសិកម្ម​របស់​ខ្លួ​ន​ដែល​អាច​ប្រឈម​គ្រោះ​ផ្សេង​ៗ ដោយសារ​ថ្នាំ​មួ​យចំនួន​មិន​មាន​ចុះបញ្ជី​ការ​ទទួលស្គាល់​ពី​ក្រសួង​កសិកម្ម​ ។

ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​និង​ណែនាំ​ពី​របៀប​ប្រើប្រាស់​ដល់​កសិករ​នៅ​មន្ទីរ​​កសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទខេត្ត លោក ភុំ រ៉ា ប្រធាន​នាយកដ្ឋាន​និ​តិ​កម្ម​កសិ​កម្មនៃ​ក្រសួង​កសិកម្ម​រុ​ក្ខាប្រមញ្ញ​ និង​នេសាទ​បាន​បញ្ជា​ក់​លើកឡើង​ថា ​ការ​រងគ្រោះ​និង​ផល​ប៉ះ​ពាល់​ផ្នែក​សុខភា​ព​នោះ​ ក៏​​ដោ​យសា​រតែ​កសិករ​មួយចំនួន ពួកគាត់មិនបាន​ដឹង​អំពី​ផលិ​តផល​​ថ្នាំ​ច្បាស់លាស់ តើ​ផលិត​ផល​ថ្នាំ​ណា​ដែល​បាន​ចុះបញ្ជី​ការ​ពី​ក្រសួង​កសិកម្ម ផលិតផល​ថ្នាំ​ណា​ដែល​មិនបាន​ចុះបញ្ជី​ការ​ត្រឹមត្រូវ ពី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាណ​និង​នេសាទ ហើយ​ម្យ៉ាងទៀត​ការប្រើ​ប្រាស់​ថ្នាំពុល​ទាំងនោះ​ពុំ​បាន​អនុវត្ត​ទៅតាម​ការណែនាំទាល់តែសោះ​។

រូបភាព៖ កោះសន្តិភាព

លោក​បាន​ពន្យល់​បន្ថែម​ថា ​កសិករ​យើង​មុន​ពេល​ទិញថ្នាំ​ពុល​កសិកម្ម​យក​ទៅ​បាញ់​សម្លា.ប់​ស្មៅ ឬ សម្លា.ប់សត្វ​ល្អិ​តនៅ​លើ​ដំណាំ ត្រូវ​ពិនិត្យមើល​ប្​រ​ភេ​ទ​ថ្នាំ​និ​មួយ​ៗ​ដែល​មាន​ចុះបញ្ជី​ការត្រឹមត្រូវ និង​មាន​សរសេរជា​អក្សរខ្មែរ ប្រាប់​ពី​ប្រភព​ផលិត​និង​របៀប​ប្រើ ប្រាស់​ទើប​យើង​ធានា​បាន​នូវ​គុណ​ភាព ព្រោះថ្នាំ​ពុល​កសិកម្ម​មាន​ច្រើន​ប្រភេទ ដែល​នាំចូល​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ពីគ្នា ដូច្នេះ​ការប្រើ​ប្រាស់ក៏​ខុសគ្នា​ដែរ​។

ប្រធានមន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​ស្ទឹងត្រែង ​លោក​ទំ​នី​រ៉ូ បាន​លើក​ដែរ​ថា ផល​វិបាក​​មួយ​នេះ​ ហើយដែលមន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​តែងតែ​ព្យាយាម​ពន្យល់​ប្រជាពលរដ្ឋ​ជា​រឿយ​ៗ ព្រោះ​ការប្រើ​ប្រាស់​ថ្នាំពុល​កសិកម្ម​ពេល​មិនបាន​ប្រុងប្រយ័ត្ន​អាច​ប៉ះពាល់​ដល់​សុខភាព​។​ ហើយ​កាលពីមុន​បើ​ថា ​គាត់​លាយ​ជីគាត់​មិនដែល​ពាក់​ម៉ាស់​ឬ​សម្ភារៈ​ការពារ​នោះ​ទេ ហើយក៏​គាត់​មិន​ដែល​​ពាក់​ស្រោមដៃ​ដែរ នេះ​ជា​ការអនុវត្ត​មួយ​ដែល​ខុស​ឆ្គង ជា​កា​រប្រព្រឹត្ត​ខុស​ទៅ​នឹង​បទដ្ឋាន​បច្ចេ​ក​ទេស ស្តង់​ដា​សុវត្ថិភាព ដែល​មាន​លក្ខណៈ​គ្រោះថ្នាក់​ច្រើន​។

ស្រ្តី​អាជីវករ​លក់​ថ្នាំ​កសិកម្ម​នៅ​ផ្សារ​សាមគ្គី​ស្ទឹងត្រែង​ឈ្មោះ ស្រូ​យ ធា​រ៉ា បាន​ទទួលស្គាល់​ថា នេះ​ជា​ការ​ដាស់​ស្មារតី​ដល់​កសិ​ករ​ឲ្យ​ភ្ញាក់​រលឹក​ឡើង​វិញ និង​យក​ចិត​ទុកដាក់​ចំពោះ​ការ​ងា​ធ្វើ​កសិកម្ម​​របស់​ខ្លួន ព្រោះ​កន្លងមក ​នៅ​ខេត្ត​ស្ទឹងត្រែង​ធ្លាប់​មាន​ប្រជា​ពលរដ្ឋ​យើង​រងគ្រោះ​រហូតដល់​ស្លា.ប់ ដោយសារតែ​ការ​បាញ់ថ្នាំ​ស្មៅ និង​ថ្នាំ​សម្លាប់សត្វ​ល្អិត មិន​អនុវត្ត​តាម​ការណែនាំ​។​ ស្ត្រី​អាជីវករ​ដដែល​នេះ​បន្ត​ថា មុននឹង​គាត់​ប្រើ គាត់​គួរណាស់តែ​អាន ការណែនាំ​នៅ​លើ​ផលិតផល ព្រោះ​ក្រុម​ហ៊ុន​នី​មួយ​ៗ គាត់​បាន​សរសេរ​ដាក់ នឹង​ការណែនាំ​នៅ​លើ​ហ្នឹង​អស់​ហើយ ទាំង​ការប្រើ​ប្រាស់ ទាំង​ការ​ការពារ​សុខភាព​យើង​ដូច​គ្នា គឺ​ត្រូវការ​ឱ្យ​គាត់​ពាក់​ម៉ាស ស្រោមដៃអាវ​ការពារក៏ដូចជាស្បែក​ជើងកវែង ចៀសវាង ជាតិ​ថ្នាំ​បង្ក​រប៉ះពាល់​ទៅ​នឹង​ស្បែក វា​អាច​ជ្រាបចូល​ខ្លួន​បាន​។

រូបភាព៖ កោះសន្តិភាព

សូម​បញ្ជាក់​ថា ​នេះ​ជា​លើក​ទី២ហើយ​នៅ​ឆ្នាំ២០២២នេះ ​ដែល​អគ្គនាយក​ដ្ឋាន​និ​តិ​កម្ម​នៃ​ក្រសួង​កសិកម្ម​បាន​ផ្សព្វផ្សាយ​ឱ្យ​កសិករ​នៅ​ខេត្ត​ស្ទឹងត្រែង​ជ្រើសរើសប្រភេទ​ថ្នាំពុល ​និង​ជី​កសិកម្ម ទៅ​ប្រើប្រាស់​ឱ្យ​មានផល​ប្រយោជន៍ ​និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​ ដើម្បី​ចៀសវាង​ការ​គ្រោះថ្នាក់​ដែល​បង្កឡើង​ពី​ការ​ធ្វេសប្រហែស​៕