អនៀន ធីវ័ន មានរូបរាងស្អាតទូលាយ មិនមានសំឡេងរំខាន និងសន្សំសំចៃ កំពុងបង្ហាញពីភាពពេញនិយមនៅលើទីផ្សារកម្ពុជាក្នុងចំណោមអ្នកនិយមកក់យានជំនិះធ្វើដំណើរនៅទីក្រុងភ្នំពេញ។
ក្រុមហ៊ុនបានបញ្ចេញលក់ អនៀន ធីវ័ន បានជិត ២០០ គ្រឿងគិតចាប់តាំងពីបើកលក់ជាផ្លូវការកាលពីឆ្នាំ២០២១ ហើយក្រុមហ៊ុនមានផែនការបញ្ចេញលក់ អនៀន ធីវ័ន ឱ្យបាន ៣ពាន់គ្រឿង នៅឆ្នាំ២០២២។
អនៀន ធីវ័ន គឺជាត្រីចក្រយានយន្តប្រើថាមពលអគ្គិសនីដំបូងគេដែលមានរោងចក្រតម្លើងនៅកម្ពុជារបស់ក្រុមហ៊ុន Onion Mobility Co., Ltd ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MVL TADA (Cambodia) Co.,Ltd កំពុងប្រតិបត្តិការលើសេវាកម្ម TADA App សម្រាប់កក់យានជំនិះធ្វើដំណើរនៅកម្ពុជា។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញស្តាប់និងទស្សនាបទសម្ភាសន៍រវាងលោក ធូ វិរៈ អ្នករាយការណ៍ព័ត៌មានរបស់ខ្មែរណាស់ ជាមួយលោក សៀង វិរៈ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Onion Mobility ដូចតទៅ!
- កម្ពុជាមានរោងចក្រផ្គុំដំឡើងកង់បីអគ្គិសនីដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ - នៅថ្ងៃទី 24/05/2022
- ពលរដ្ឋរាយការណ៍ទៅ១១៥ប្រសិនមានកន្ទួលរមាស់និងគ្រុនក្ដៅ - នៅថ្ងៃទី 23/05/2022
- អុកស្វាមអនុវត្តគម្រោងគាំពារសង្គមសម្រាប់កម្មករកាត់ដេរនៅកម្ពុជា - នៅថ្ងៃទី 23/05/2022