
ត្រី បបែល យក្សទម្ងន់១៨០គីឡូក្រាម ដែលត្រូវបានគេចាត់ទុកថា ជាប្រភេទត្រីកំពុងរងគម្រាមគំហែង ត្រូវបានក្រុមអ្នកអភិរក្សដោះលែងចូលទៅក្នុងទន្លេមេគង្គវិញ ក្រោយពលរដ្ឋនៅខេត្តស្ទឹងត្រែង នេសាទបានដោយចៃដន្យកាលពីថ្ងៃទី៤ឧសភា ឆ្នាំ២០២២នេះ។
លោកស្រី ជា សីលា ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ(Wonders of the Mekong) បានប្រាប់សារព័ត៌មានខ្មែរណាស់តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី៩ឧសភានេះថា ត្រីបបែល គឺជាប្រភេទត្រីទឹកសាបធំជាងគេ អាចមានទម្ងន់សរុបរហូត៦០០គីឡូក្រាម និងជាប្រភេទត្រីកំពុងរងការគម្រាមគំហែង នៅក្នុងបញ្ជីក្រហមរបស់អង្គការអាយយូស៊ីអ៊ិន។

ទំព័រហ្វេសប៊ុករបស់គម្រោងអច្ឆរិយភាពទន្លេមេគង្គបានលើកឡើងថា ត្រី បបែល ញីមួយក្បាលទម្ងន់១៨០គីឡូក្រាម និងមានទំព័រហ្វេសប៊ុករបស់គម្រោងអច្ឆរិយភាពទន្លេមេគង្គបានលើកឡើងដែរថា ត្រី បបែល ញីមួយក្បាលទម្ងន់១៨០គីឡូក្រាម និងមានទទឹងប្រវែង១៨៥សង់ទីម៉ែត្រ បណ្ដោយមានប្រវែង២០០សង់ទីម៉ែត្រ ឬបើគិតពីក្បាលដល់ចុងកន្ទុយមានប្រវែង៣៩៣សង់ទីម៉ែត្រ ត្រូវបានពលរដ្ឋនេសាទបានដោយចៃដន្យ ស្ថិតក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្រោយពីនេសាទបានប្រភេទត្រីជិតផុតពូជនៃទន្លេមេគង្គនេះ ពលរដ្ឋបានរាយការណ៍ទៅក្រុមគម្រោងអច្ឆរិយភាពនៃមេគង្គភ្លាមៗ ដើម្បីសុំឱ្យចុះពិនិត្យ និងដោះលែងឱ្យទៅរស់នៅក្នុងទឹកវិញ។
ទន្លេមេគង្គ ជាទន្លេមួយដែលហូរឆ្លងកាត់ប្រទេសចំនួនប្រាំមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាជម្រករបស់ត្រីយក្សជាច្រើនប្រភេទ និងច្រើនជាងទន្លេនានានៅក្នុងពិភពលោក។
ត្រីធំៗទាំងនោះ មានដូចជា ត្រីគល់រាំង ជាប្រភេទត្រីមានស្រកាធំជាងគេលើពិភពលោក។ ត្រីបបែលយក្ស ជាសត្វដ៏អាថ៌កំបាំង ដែលទើបត្រូវបានអ្នកវិទ្យាសាស្ត្រ និងកំណត់ត្រារបស់ពិភពលោកនាពេលបច្ចុប្បន្នលើកឡើងថា គឺជាប្រភេទត្រីទឹកសាបមានទំហំដ៏ធំមហិមា ដែលរស់នៅតែក្នុងតំបន់ទឹកសាប និងត្រីរាជដែលមានទម្ងន់រហូតដល់២៩៣គីឡូក្រាម។
ទន្លេមេគង្គ ត្រូវបានគេចាត់ទុកថា ជាមាតាគង្គា។ យ៉ាងហោចណាស់មានត្រីចំនួន១ពាន់ប្រភេទ ត្រូវបានគេរកឃើញនៅទូទាំងអាងទន្លេមេគង្គ ហើយក៏នៅមានត្រីជាច្រើនប្រភេទទៀត មិនទាន់ត្រូវបានគេរុករកឃើញនៅឡើយ៕
- គោលការណ៍សម្រាប់ការពារសុវត្ថិភាពកម្មករសំណង់ ត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា - នៅថ្ងៃទី 25/05/2022
- យុវជនអាយុ១៨ឆ្នាំ បាញ់រះក្នុងសាលារៀន ស្លាប់សិស្ស១៤នាក់ និងគ្រូបង្រៀនម្នាក់នៅTexas - នៅថ្ងៃទី 25/05/2022
- លោកស្រី ឱ វណ្ណឌីន ប្រកាសពីសញ្ញានៃជំងឺអុតស្វា អាចឆ្លងមកដល់កម្ពុជា - នៅថ្ងៃទី 24/05/2022