
ស្នងការនរគរបាលខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួននិងបញ្ជូនអ្នកនេសាទនិងប្រើឧបករណ៍ខុសច្បាប់ចំនួន៣នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។
លោក អៀរ ប៊ុនធៀន ស្នងការរងខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៩មីនានេះថា កម្លាំងចម្រុះបានចុះធ្វើប្រតិបត្តិការជាបន្តបន្ទាប់ក្នុងការចាប់ជនណានេសាទប្រើឧបករណ៍ខុសច្បាប់ ក្នុងនោះ ចាប់បានជនល្មើសចំនួន៣នាក់ គឺខ្មែរ២នាក់ និងជនជាតិវៀតណាមម្នាក់ ហើយត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តទៅតាមផ្លូវច្បាប់។
លោកថ្លែងដូច្នេះថា៖«គាត់មិនមែនជាមេខ្លោងអីទេ គាត់ប្រព្រឹត្តបទល្មើសតែម្ដង យើងមានវត្ថុតាងមានអីគ្រប់គ្រាន់។ ហើយវត្ថុតាងច្រើនណាស់ ខ្លះយើងយកមកបានខ្លះយើងយកមក មិនបានកម្ទេចចោលនៅកន្លែង»។
ការចុះបង្រ្កាបអ្នកនេសាទត្រីប្រើឧបករណ៍នេសាទខុសច្បាប់នេះ បន្ទាប់ពីមានបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ២៣មីនាកន្លងទៅ ដោយបានចេញបញ្ជាឱ្យមេទ័ពនិងមេប៉ូលីស សហការគ្នារកវិធីសាស្រ្ដដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាបឱ្យបាន ដោយអាចប្រើទាំងឧទ្ធម្ភាគចក្របាញ់ពីលើ និងប្រើកងទ័ពជើងទឹក ដើម្បីដេញតាមចាប់អ្នកបំផ្លាញត្រីក្នុងបឹងទន្លេសាប ដើម្បីយកមកញាត់គុកឱ្យបាន៕
- ក្រុមហ៊ុន B.R.B សហការជាមួយក្រសួងពាណិជ្ជកម្មជួយរកទីផ្សារឲ្យផលិតផលសិប្បកម្ម - នៅថ្ងៃទី 21/06/2022
- សត្វខ្ទីងព្រៃមួយក្បាល ត្រូវបានចាប់យកទៅដាក់ភ្នំតាម៉ៅ ក្រោយវ័ធមនុស្សរបួសធ្ងន់៣នាក់នៅឧត្ដរមានជ័យ - នៅថ្ងៃទី 31/03/2022
- វៀតណាមម្នាក់និងខ្មែរពីរនាក់ត្រូវបានបញ្ជូនទៅតុលាការ ដោយសារប្រើឧបករណ៍ខុសច្បាប់នេសាទនៅបឹងទន្លេសាប - នៅថ្ងៃទី 31/03/2022