
កម្ពុជាអនុញ្ញាឱ្យអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ទាំងអ្នកដំណើរជនជាតិខ្មែរ និងជនបរទេស អាចសម្រាកព្យាបាលនៅផ្ទះ សណ្ឋាគារ ឬនិវេសនដ្ឋានរបស់ស្ថានទូតបាន ឬជ្រើសកន្លែងដែលខ្លួនចង់សម្រាកព្យាបាល ដូចអ្នកជំងឺកូវីដប្រភេទអាល់ហ្វា និងដែលតា ដោយមិនចាំបាច់ត្រូវតែសម្រាកព្យាបាលនៅមន្ទីរពេទ្យឬមណ្ឌលព្យាបាលកូវីដរបស់រដ្ឋទៀតទេ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃ២១មករាបញ្ជាក់ថា ការអនុវត្តបែបនេះ គឺធ្វើតាមការណែនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ដែលឱ្យកែប្រែលក្ខខណ្ឌព្យាបាលជំងឺកូវីដ១៩ប្រភេទបំប្លែងថ្មី អូមីក្រុង បន្ទាប់ពីសង្កេតឃើញថា ជំងឺនេះមិនមានសភាពធ្ងន់ធ្ងរ។
ក្រសួងបញ្ជាក់ថា ចំពោះអ្នកជំងឺកូវីដអូមីក្រុង កំពុងសម្រាកព្យាបាលតាមមណ្ឌលព្យាបាលរបស់រដ្ឋ ក៏អនុញ្ញាតឱ្យទៅសម្រាកព្យាបាលនៅផ្ទះដែរ។
នៅថ្ងៃទី២២មករានេះ កម្ពុជាបានប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៤៤ករណីទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ជាសះស្បើយថ្មី១៥នាក់ និងស្លាប់ថ្មីគ្មាន។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីសសរុបជាង១២ម៉ឺននាក់ ក្នុងនោះជាសះស្បើយវិញចំនួនជាង១១ម៉ឺននាក់ និងស្លាប់៣០១៥នាក់៕
- ទិសដៅនៃចំណងមេត្រីភាពរវាងអាមេរិកនិងអាស៊ាន ក្រោយជំនួបជាប្រវត្តិសាស្ត្រ - នៅថ្ងៃទី 25/05/2022
- សហរដ្ឋអាមេរិកថា ប្រទេស២០ស្នើផ្តល់កញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែន - នៅថ្ងៃទី 25/05/2022
- ចិនអបអរនាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី ក្នុងសញ្ញាចង់ធ្វើឱ្យប្រសើរចំណងទាក់ទងដែលមានភាពល្អក់កករ - នៅថ្ងៃទី 25/05/2022