
តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai និងរដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិកលោក Tom Vilsack បានប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយ ស្ដីពីការអនុញ្ញាតឡើងវិញឱ្យសហរដ្ឋអាមេរិកអាចនាំចេញសាច់ជ្រូកទៅកាន់ប្រទេសឥណ្ឌា ជាទីផ្សារដ៏ធំមួយនិងមានប្រជាជនសរុបប្រហែល១២៦០លាននាក់។
ការប្រកាសពីកិច្ចព្រមព្រៀងថ្មីនេះ ដោយសារនៅខែវិច្ឆិកាឆ្នាំ២០១៥កន្លងទៅ រដ្ឋាភិបាលឥណ្ឌា បានធ្វើវិសោធនកម្មវិញ្ញាបនបត្រសុខភាពបសុសត្វជាសកល សម្រាប់ការនាំចូលសាច់ជ្រូក និងផលិតផលសាច់ជ្រូក។ ការធ្វើវិសោធនកម្មនាពេលនោះ បាននាំឱ្យមានការហាមឃាត់ការនាំចូលសាច់ជ្រូកពីសហរដ្ឋអាមេរិក ដោយសារតែក្រសួងកសិកម្មអាមេរិក និងក្រសួងចិញ្ចឹមសត្វ ទឹកដោះគោ និងជលផលរបស់ឥណ្ឌា មានវិញ្ញាបនបត្រពីរផ្សេងគ្នា។
ជាការឆ្លើយតបដោយផ្ទាល់នៅពេលនោះ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក គឺកាលពីខែមិថុនាឆ្នាំ២០១៩ បានលុបចោលការចូលរួមរបស់ប្រទេសឥណ្ឌានៅក្នុងកម្មវិធី Generalized System of Preferences ដែលជាកម្មវិធីផ្តល់ឱ្យសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នូវលទ្ធភាពទទួលបានអត្ថប្រយោជន៍នាំចូលទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
ប៉ុន្តែដើម្បីអាចនាំចូលសាច់ជ្រូកចូលទៅកាន់ទីផ្សារឥណ្ឌា សហរដ្ឋអាមេរិក ក៏នឹងទទួលការនាំចូលផ្លែស្វាយ និងផ្លែទទឹមពីប្រទេសឥណ្ឌា។ ការនាំចេញផ្លែស្វាយពីប្រទេសឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមក្នុងខែមករានេះ ខណៈដែលការនាំចេញផ្លែទទឹមទំនង ជានឹងចាប់ផ្តើមនៅក្នុងខែមេសា៕
- សត្វខ្ទីងព្រៃមួយក្បាល ត្រូវបានចាប់យកទៅដាក់ភ្នំតាម៉ៅ ក្រោយវ័ធមនុស្សរបួសធ្ងន់៣នាក់នៅឧត្ដរមានជ័យ - នៅថ្ងៃទី 31/03/2022
- វៀតណាមម្នាក់និងខ្មែរពីរនាក់ត្រូវបានបញ្ជូនទៅតុលាការ ដោយសារប្រើឧបករណ៍ខុសច្បាប់នេសាទនៅបឹងទន្លេសាប - នៅថ្ងៃទី 31/03/2022
- ៦ឆ្នាំនេះ ក្រសួងកសិកម្មជួយកសិករក្រីករជាង១៤ម៉ឺនគ្រួសារ មកធ្វើកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ - នៅថ្ងៃទី 28/03/2022