
ប្រទេសថៃ នឹងចាប់ផ្ដើមការអនុវត្តឡើងវិញ នូវការធ្វើតេស្ដហើយមិនចាំបាច់ធ្វើចត្តាឡីស័ក លើអ្នកដំណើរចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១ខែកុម្ភៈខាងមុខនេះ នេះបើតាមការប្រកាសពីក្រុមការងារប្រយុទ្ធប្រឆាំងកូវីដរបស់ថៃនៅថ្ងៃទី២០មករា។
កាលពីខែធ្នូឆ្នាំមុន ប្រទេសថៃបានចាប់ផ្ដើមវិធានការតម្រូវឱ្យធ្វើចត្តាឡីស័កឡើងវិញ សម្រាប់អ្នកដំណើរបរទេស ដោយសារមានការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុសបំប្លែងថ្មី អូមីក្រុង។ ការបញ្ឈប់«ការធ្វើតេស្ដហើយអាចធ្វើដំណើរបាន»ពេលនោះ គឺមានន័យថា រាល់អ្នកដំណើរទាំងអស់ ត្រូវតែធ្វើចត្តាឡីស័កពី៧ទៅ១០ថ្ងៃ នៅពេលចូលមកប្រទេសថៃ។
ប្រទេសថៃ បានចាប់ផ្ដើមបើកដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរបរទេស ចាប់តាំងពីខែវិច្ឆិកា ដើម្បីបញ្ចប់ការអនុវត្តវិធានការចូលប្រទេសយ៉ាងតឹងរឹង ដែលបានធ្វើឱ្យដួលរលំវិស័យទេសចរណ៍របស់ខ្លួន ជាវិស័យដ៏សំខាន់មួយជួយជំរុញដល់សេដ្ឋកិច្ច ខណៈកាលពីឆ្នាំ២០១៩ មុនពេលកើតមានជំងឺកូវីដ១៩ ថៃទទួលបានភ្ញៀវទេសចរប្រហែល៤០លាននាក់៕
- គោលការណ៍សម្រាប់ការពារសុវត្ថិភាពកម្មករសំណង់ ត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា - នៅថ្ងៃទី 25/05/2022
- យុវជនអាយុ១៨ឆ្នាំ បាញ់រះក្នុងសាលារៀន ស្លាប់សិស្ស១៤នាក់ និងគ្រូបង្រៀនម្នាក់នៅTexas - នៅថ្ងៃទី 25/05/2022
- លោកស្រី ឱ វណ្ណឌីន ប្រកាសពីសញ្ញានៃជំងឺអុតស្វា អាចឆ្លងមកដល់កម្ពុជា - នៅថ្ងៃទី 24/05/2022