
មន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា រដ្ឋាភិបាលបានចំណាយទឹកប្រាក់អស់ប្រមានជាង៣១លានដុល្លារ ក្នុងកម្មវិធីឧបត្ថមសាច់ប្រាក់ដល់នយោជិកផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងការបូប និងកម្មនយោជិកក្នុងវិស័យទេសចរណ៍។
លោក ហេង សួរ មន្រ្តីនាំពាក្យក្រសួងការនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់សារព័ត៌មានខ្មែរណាស់ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១៩មករាម្សិលមិញថា គិតចាប់ពីត្រីមាសទី២ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបានចំណាយទឹកប្រាក់អស់ប្រមាណជាង៩ម៉ឺនលានរៀលឬស្មើជាង២២លានដុល្លារ ដើម្បីជួយឧបត្ថម្ភដល់កម្មករនិយោជិកផ្នែកវិស័យកាត់ដេរបានចំនួន ៣២៩ ៦៩៤ នាក់ ក្នុងចំណោមរោងចក្រទាំង៥៥២ ដែលមានការព្យួរផ្នែកខ្លះនៃកិច្ចសន្យា។
លោកបន្តថា ក្នុងនោះ រដ្ឋក៏បានចំណាយទឹកប្រាក់ជាង៣ម៉ឺនលានរៀលឬស្មើជាង៨លានដុល្លារទៀត សម្រាប់ឧបត្ថម្ភដល់កម្មករនិយោជិកនៃសហគ្រាសវិស័យទេសចរណ៍ចំនួន ២៣ ២១៥ នាក់។
ការបញ្ជាក់នេះ បន្ទាប់ពីក្រសួងការងារ បានចេញសេចក្ដីមួយនៅថ្ងៃទី១៨មករា ស្ដីពីការបញ្ឈប់ការអនុវត្តវិធានការរាជរដ្ឋាភិបាល ក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លាអាមេរិក ក្នុង១ខែ សម្រាប់កម្មរនយោជិកផ្នែកវិស័យវាយនភណ្ឌ ចាប់ពីខែមករា ឆ្នាំ២០២២នេះ តទៅ។
លខិតដដែលបន្ថែមថា ការបញ្ឈប់ការផ្ដល់កញ្ចប់សាច់ប្រាក់ដល់កម្មករនយោជិកផ្នែកវាយនភណ្ឌនៅដើមឆ្នាំនេះ គឺដោយសារ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរជាងមុន ហើយមានរោងចក្រហគ្រាសច្រើន បានបើកដំណើរការឡើងវិញ។ ប៉ុន្តែ ចំពោះកញ្ចប់សាច់ប្រាក់ សម្រាប់ឧបត្ថម្ភដល់កម្មករ នយោជិកដែលព្យួរការងារនៅផ្នែកទេសចរណ៍នឹងនៅតែបន្តដដែល រហូរដល់វិស័យនេះ មានភាពល្អប្រសើរឡើងវិញ៕
- សត្វខ្ទីងព្រៃមួយក្បាល ត្រូវបានចាប់យកទៅដាក់ភ្នំតាម៉ៅ ក្រោយវ័ធមនុស្សរបួសធ្ងន់៣នាក់នៅឧត្ដរមានជ័យ - នៅថ្ងៃទី 31/03/2022
- វៀតណាមម្នាក់និងខ្មែរពីរនាក់ត្រូវបានបញ្ជូនទៅតុលាការ ដោយសារប្រើឧបករណ៍ខុសច្បាប់នេសាទនៅបឹងទន្លេសាប - នៅថ្ងៃទី 31/03/2022
- ៦ឆ្នាំនេះ ក្រសួងកសិកម្មជួយកសិករក្រីករជាង១៤ម៉ឺនគ្រួសារ មកធ្វើកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ - នៅថ្ងៃទី 28/03/2022