
សារព័ត៌មានវៀតណាមបានរាយការណ៍ថា ការឆ្លងវីរុស អូមីក្រុង ចំនួន៣ករណីក្នុងសហគមន៍ជាលើកដំបូងនេះ ត្រូវបានរកឃើញនៅក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃអង្គារម្សិលមិញ។
អ្នកជំងឺទាំងនោះ ត្រូវបានធ្វើតេស្ដវិជ្ជមានតាមរយៈការធ្វើតេស្ដរហ័ស និងត្រូវបានគេបញ្ជូនសំណាកទៅធ្វើតេស្ដបន្តក្នុងម៉ាស៊ីនPCR បន្ទាប់ពីពួកគេបានធ្វើដំណើរទៅកាន់គ្លីនិកឯកជនមួយ ដើម្បីស្វែងរកការព្យាបាលការហៀរសម្បោរនិងឈឺក។
វៀតណាមបានរកឃើញការឆ្លងវីរុសអូមីក្រុងចំនួន៧០ករណី ប៉ុន្តែករណីទាំងនោះ សុទ្ធតែអ្នកដំណើរមកពីក្រៅប្រទេស។
ក្រសួងសុខាភិបាលវៀតណាមធ្លាប់បានព្រមានកាលពីចុងឆ្នាំ២០២១ថា ហានិភ័យនៃការឆ្លងរាលដាលវីរុស អូមីក្រុង នៅវៀតណាម គឺខ្ពស់ ហើយវាអាចធ្វើឱ្យប៉ះពាល់ប្រព័ន្ធសុខាភិបាល ដោយសារវីរុសនេះ មានអត្រាឆ្លងខ្ពស់ជាងវីរុសបំប្លែង ដែលតា៕
Latest posts by រាជ វិញ្ញូ (see all)
- គោលការណ៍សម្រាប់ការពារសុវត្ថិភាពកម្មករសំណង់ ត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា - នៅថ្ងៃទី 25/05/2022
- យុវជនអាយុ១៨ឆ្នាំ បាញ់រះក្នុងសាលារៀន ស្លាប់សិស្ស១៤នាក់ និងគ្រូបង្រៀនម្នាក់នៅTexas - នៅថ្ងៃទី 25/05/2022
- លោកស្រី ឱ វណ្ណឌីន ប្រកាសពីសញ្ញានៃជំងឺអុតស្វា អាចឆ្លងមកដល់កម្ពុជា - នៅថ្ងៃទី 24/05/2022