
វៀតណាម បានព្យាករណ៍ថា ប្រាក់ចំណូលពីការនាំចេញឈើ និងគ្រឿងសង្ហារិម ទៅទីផ្សារសហរដ្ឋអាមេរិក នឹងឈានដល់១០ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ការព្យាករណ៍នេះ ដោយសារនិន្នាការកើនឡើងនៃការនាំចេញ ចាប់ពីឆ្នាំ២០២១ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNA។
អគ្គនាយកដ្ឋានគយវៀតណាមបានលើកឡើងថា ការនាំចេញឈើនិងគ្រឿងសង្ហារិមទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង២២.៤%ក្នុងឆ្នាំ២០២១ គឺកើនដល់៨.៨ពាន់លានដុល្លារ។
អ្នកជំនាញរបស់វៀតណាមបានលើកឡើងថា លទ្ធផលបានមកពីការខិតខំប្រឹងប្រែងរបស់ធុរកិច្ចក្នុងការរក្សាការផលិត និងការគាំទ្រប្រកបដោយប្រសិទ្ធភាពពីរដ្ឋាភិបាល ក្នុងពេលដ៏លំបាកដែលបណ្តាលមកពីជំងឺកូវីដ១៩ ការនាំចេញនឹងបន្តកើនឡើងនៅឆ្នាំ២០២២នេះ។
ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបញ្ជាក់ថា វិស័យនេះ នឹងនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងដំណោះស្រាយពាណិជ្ជកម្ម និងកង្វះកុងតឺន័រ ក៏ដូចជាតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់ គឺជាមធ្យម តម្លៃសម្រាប់មួយកុងតឺន័រ ដែលត្រូវដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក គឺមានចំនួនពី២ម៉ឺនទៅ៣ម៉ឺនដុល្លារ ពោលគឺកើនឡើងបួនដងធៀបនឹងឆ្នាំមុនៗកន្លងមក៕
- គោលការណ៍សម្រាប់ការពារសុវត្ថិភាពកម្មករសំណង់ ត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា - នៅថ្ងៃទី 25/05/2022
- យុវជនអាយុ១៨ឆ្នាំ បាញ់រះក្នុងសាលារៀន ស្លាប់សិស្ស១៤នាក់ និងគ្រូបង្រៀនម្នាក់នៅTexas - នៅថ្ងៃទី 25/05/2022
- លោកស្រី ឱ វណ្ណឌីន ប្រកាសពីសញ្ញានៃជំងឺអុតស្វា អាចឆ្លងមកដល់កម្ពុជា - នៅថ្ងៃទី 24/05/2022