រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់ដៃ​ជាមួយ​លោក Joe Biden នៅ​ពេល​ដែល​លោក​នៅ​ជា​អនុ​ប្រធានាធិបតី​អាមេរិក នៅខាង​ក្នុង​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣។

ក្រសួងពាណិជ្ជកម្មប្រទេសចិនបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១១មករាថា ខ្លួននឹងរក្សាតម្លៃពន្ធលើការប្រឆាំងការបង្ខូចតម្លៃទីផ្សារ និងប្រឆាំងការឧបត្ថម្ភធនធាន លើការនាំចូលប្រភេទគ្រាប់ធុញ្ញជាតិដែលមានប្រើប្រាស់សារធាតុអ៊ីតាណុល សម្រាប់ប្រើប្រាស់ក្នុងសង្វាក់ផលិតកម្មចំណីសត្វដែលនាំចូលពីសហរដ្ឋអាមេរិក ខណៈប្រទេសខ្លួនកំពុងសិក្សាលើករណីនេះ។ នេះបើយោងតាមការចុះផ្សាយរប់ទីភ្នាក់ងារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មចិននឹងស្រាជ្រាវលើការផុតកំណត់ ទៅលើការប្រឆាំងការបង្ខូចតម្លៃទីផ្សារ និង ប្រឆាំងលើការឧបត្ថម្ភធនធាន ដែលបានដាក់វិធានការលើការនាំចូលគ្រាប់ធុញ្ញជាតិស្ងួតពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១២មករាឆ្នាំ២០២២ និងគួរត្រូវបានបញ្ចប់មុនថ្ងៃទី១២ខមករាឆ្នាំក្រោយ។

ក្រសួងនេះបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្រសួងបានទទួលលិខិតស្នើសុំឱ្យមានការត្រួតពិនិត្យការហួសកំណត់លើការប្រឆាំងការបង្ខូចតម្លៃទីផ្សារ ដែលបានផ្ញើមកក្រសួងដោយ សមាគមស្រានិងភេសជ្ជៈប្រទេសចិន ដែលតំណាងឱ្យឧសហកម្មគ្រាប់ធុញ្ញជាតិ និងគ្រាប់ពោតស្ងួតក្នុងប្រទេសចិន។

ការយកពន្ធលើការនាំចូលគ្រាប់ធុញ្ញជាតិស្ងួតពីសហរដ្ឋអាមេរិក ត្រួវបានគេធ្វើឡើងដំបូងនៅឆ្នាំ២០១៦ ក្នុងអត្រា៣៣.៨% ហើយការនាំចូលសារធាតុចិញ្ចឹមនេះបានធ្លាក់ចុះយ៉ាងខ្លាំង។
អត្រាការងារនៃការប្រឆាំងការបង្ខូចតម្លៃទីផ្សារបានការឡើងនៅក្នុងបច្ចុប្បន្នបានឡើងមកដល់៤២.២%-៥៣/៧% បើប្រៀបជាមួយឆ្នាំ២០១៧ ខណៈការប្រឆាំងការឧបត្ថម្ភធនធានបានកើនដល់១១.២%-12%ប្រៀបនឹងពី មុនមានត្រឹម១០.០%-១០.៧%៕