សណ្ដែងសៀងដែលដាំដុះនៅចិន។ រូបភាព៖farmlandgrab.org

ការថយចុះផលិតផលសណ្ដែកសៀងរបស់ប្រទេសចិន​ នឹងត្រូវប៉ះប៉ូវវិញ នៅឆ្នាំ២០២២នេះ ដោយការបង្កើនផ្ទៃដីដាំដុះចំនួន៦៦៦,៦៦៧ហិកតាបន្ថែមទៀត។

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសចិនបានឱ្យដឹងថា ការដាំដុះសណ្ដែកសៀងនៅខេត្តហៃឡុងជាំង (Heilongjiang) ស្ថិតនៅភូមិភាគខាងជើងនៃប្រទេស ជាតំបន់ដែលដាំដុះសណ្ដែកសៀងធំជាងគេនៅប្រទេសចិន នឹងបង្កើនផ្ទៃដីចំនួន៦៦៦,៦៦៧ហិកតាបន្ថែមទៀតនៅឆ្នាំ២០២២នេះ។

ប្រទេសចិន កាលពីឆ្នាំ២០២១កន្លងទៅ បានសម្រេចចិត្តដាំដុះពោតបន្ថែម​ ដោយសារមើលឃើញពីសក្ដានុពលនៃតម្លៃទីផ្សារ មានន័យថា​នឹងបន្ថយការដាំដុះដំណាំប្រភេទសណ្ដែកសៀងចំនួនប្រមាណជាង១៦.៣%។

នៅឆ្នាំ២០២២នេះ ទីផ្សារសណ្ដែកសៀងកំពុងមានការកើនឡើង មានន័យថាការប្រកួតប្រជែងទីផ្សារក៏មានការកើនឡើងដែរ  វាអាចជាជម្រើសល្អសម្រាប់អ្នកដាំសណ្ដែកសៀងទូទាំងពិភពលោកអាចមានទីផ្សារឡើងវិញ។

ក្រសួងកសិកម្មរបស់ប្រទេសចិន​បានប្រកាសថា សម្រាប់រដូវកាលខាងមុខ ប្រទេសនេះគួរតែររក្សាផលិតកម្មគ្រាប់ធញ្ញជាតិរបស់ខ្លួន ​ហើយសម្លឹងមើលការជំរុញការផលិតសណ្ដែកសៀងនិងគ្រាប់សណ្ដែកសម្រាប់ផលិតជាប្រេង៕