រូបភាព៖ TYDA

រយៈពេល៤ថ្ងៃចុងក្រោយនេះ គឺចាប់ពីថ្ងៃទី៣១ធ្នូ មកដល់ថ្ងៃទី៤មករានេះ ក្រសួងសុខាភិបាលប្រកាសមានករណីថ្មីសរុបចំនួន៣៣ករណី ដែលសុទ្ធសឹងតែប្រភេទបំប្លែងថ្មីអូមីក្រុង និងនាំចូលពីក្រៅប្រទេសទាំងអស់ និងស្លាប់ថ្មីសរុបចំនួន៣នាក់។

ស្របពេលឆ្លងជំងឺកូវដី១៩ក្នុងសហគមន៍មានការធ្លាក់ចុះ គឺកាលពីថ្ងៃ២០ វិច្ឆិកា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ។ សម្តេច បានក្រើនរំឭកដល់ប្រជាពលរដ្ឋថា ទោះបីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានប្រកាសបិទបញ្ចប់ទៅហើយក្តី ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅតែជាកិច្ចការបន្តទៅមុខជានិច្ច តាមរយៈការអនុវត្តន៍វិធានសុខាភិបាល និងជំរុញការចាក់វ៉ាក់សាំង។

សម្តេចក៏បានប្រកាសបើកសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យជាបណ្តើរៗ ចាប់ពីថ្ងៃទី០១ខែវិច្ឆិកានេះតទៅ ដោយអនុវត្តការរស់នៅតាមបែបប្រក្រតីភាពថ្មី ដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការងើបឡើងវិញ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមករានេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ សរុប១២០៥២៦នាក់ ក្នុងនោះជាសះស្បើយចំនួន១១៦៩៦៦៣ និងស្លាប់ចំនួន៣០១៥ ករណី៕