
ដោយសារបរិយាកាសតម្លៃ បានធ្វើឱ្យតម្លៃសរុបនៃការផលិតសណ្ដែកសៀង បន្តហក់ឡើងជិតដល់កំណត់ត្រាខ្ពស់ប្រចាំនៅរដ្ឋមីស៊ីសស៊ីបពី(Mississippi) ជារដ្ឋមួយស្ថិតនៅភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិ។ ផលិតកម្មសណ្ដែកសៀង បានកើនឡើង២៥% គឺពីតម្លៃ១.២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ ឈានដល់១.៤៩ពាន់លានដុល្លារ នៅឆាំ្ននេះ។ សណ្ដែកសៀងនេះជាប់ជាផលិតផលកសិកម្មធំលំដាប់លេខ២ ប្រចាំរដ្ឋមីស៊ីសស៊ីបពីក្នុងរយៈពេលពីឆ្នាំជាប់គ្នា។
លោក វីល ម៉ាផលស៍ (Will Maples) អ្នកសេដ្ឋកិច្ចផ្នែកខាងដំណាំជូរ នៅសកលវិទ្យាល័យពង្រីកសេវាកម្មរដ្ឋមីស៊ីសស៊ីបពី បានវាយតម្លៃថា តម្លៃសណ្ដែកសៀងបានចាប់ផ្ដើមកើនឡើង២០%ចាប់តាំងពីឆ្នាំ២០២០។
លោកបាននិយាយថា៖«ការកើនឡើងតម្លៃបែបនេះ បានជួយដល់ការកើនឡើងនូវចំនួនការដាំដុះដែលកើនឡើង ក្នុងនោះមានរួមបញ្ចូលគ្នាជាមួយនឹងទិន្នផលល្អ និងផលិតផលសរុបបានផលខ្ពស់។ សរុបមក ឆ្នាំ២០២១ ផលសណ្ដែកសៀង បើប្រៀបជាមួយឆ្នាំមុនៗឃើញថាមានភាពល្អប្រសើរជាង។ ការនាំចេញសណ្ដែកសៀងរបស់សហរដ្ឋអាមេរិ បានងើបឡើងវិញពី ស្ថានភាពដែលមានការនាំចេញទាបបំផុតកាលពីឆ្នាំ២០១៩ និងតម្លៃនៅថែក្នុង ទីផ្សាររយៈពេលឆ្នាំ២០២១នេះ»។
លោក ទ្រែន អឺប៊ី (Trent Irby) អ្នកជំនាញផ្នែកខាងសណ្ដែងសៀងនៅ សកលវិទ្យាល័យពង្រីកសេវាកម្មរដ្ឋមីស៊ីសស៊ីបពី បាននិយាយថា នៅក្នុងឆ្នាំនេះ ការប្រមូលផលសណ្ដែកសៀងបានពីផ្ទៃដីចំនួន២.២លានហិកតា។
ទោះបីជាមានមានភ្លៀងធ្លាក់ខ្លាំងនិងព្យុះរយៈពេលបីថ្ងៃជាប់គ្នាកាលពីអំឡុងខែ មិថុនា ដែលបានធ្វើឱ្យលិចលង់ផលដំណាំ និងបានអូសបន្លាយពេលវែង ក៏ទិន្នផលសណ្ដែកសៀងនៅតែទទួលបានច្រើន។
លោកនិយាយថា៖« កន្លែងដែលរងគ្រោះទាំងនោះ គឺដំណាំកំពុងលូតលាស់ល្អ នៅពេលមានភ្លៀងនិងទឹកជំនន់។ បើសិនវាមិនបានកើតឡើងទេ ប្រហែលជាយើងឥឡូវនឹងកំពុងសម្លឹងមើលកំណត់ត្រាថ្មីក្នុងរដ្ឋហើយមើលទៅ»។
លោកបានបន្ថែមថា ការបន្តការអភិវឌ្ឍសណ្ដែកសៀង និងរដូវកាលដាំដុះគ្រាប់ពូជ វិធីសាស្រ្តថែទាំ បានជួយឱ្យអ្នកដាំដុះបង្កើនគុណភាពផលិតកម្មជាលំដាប់៕
- សត្វខ្ទីងព្រៃមួយក្បាល ត្រូវបានចាប់យកទៅដាក់ភ្នំតាម៉ៅ ក្រោយវ័ធមនុស្សរបួសធ្ងន់៣នាក់នៅឧត្ដរមានជ័យ - នៅថ្ងៃទី 31/03/2022
- វៀតណាមម្នាក់និងខ្មែរពីរនាក់ត្រូវបានបញ្ជូនទៅតុលាការ ដោយសារប្រើឧបករណ៍ខុសច្បាប់នេសាទនៅបឹងទន្លេសាប - នៅថ្ងៃទី 31/03/2022
- ៦ឆ្នាំនេះ ក្រសួងកសិកម្មជួយកសិករក្រីករជាង១៤ម៉ឺនគ្រួសារ មកធ្វើកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ - នៅថ្ងៃទី 28/03/2022