
ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ថា(ADB)មានគម្រោងផ្ដល់ទឹកប្រាក់សរុបចំនួន១០០លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដែលនឹងត្រូវអនុវត្តនៅឆ្នាំក្រោយ។
លោក អានតូនី ហ្គីល (Anthony Gill) នាយកស្ដីទីនៃបេសកកម្ម ធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា បានបង្ហាញគម្រោងនេះ ទៅរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី១៦ ធ្នូកន្លងទៅនេះ ក្នុងជំនួបពិភាក្សាមួយនៅ ក្នុងអគារទីស្ដីការក្រសួង។
លោក អានតូនី ហ្គីល បានមានប្រសាសន៍នៅក្នុងកិច្ចពិភាក្សានោះថា ខាងធនាគារ កំពុងរៀបចំគម្រោង ស្ដីពីជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយចីរភាព ដែលនឹងត្រូវអនុម័តនៅឆ្នាំក្រោយ។
លោកបន្ថែមថា៖«គម្រោងនេះនឹងជួយ វិស័យជលផលក្នុងការលើកកម្ពស់ការបន្សាំ និងកាត់បន្ថយដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមទ្រ។ កែលម្អហេដ្ឋារចនាសសម្ព័ន្ធក្រោយការប្រមូលផលនេសាទដែលធន់នឹងអាកាសធាតុ។ ជំរុញការវិនិយោគលើតម្លៃជលផលប្រកបដោយសុវត្ថិភាព និងរន្តរភាព និងខ្សែច្រវាក់តម្លៃ។ ការផ្ដល់ហិរញ្ញប្បទានសម្រាប់ការគ្របគ្រងការនេសាទសមុទ្រ»។
ប្រធានស្ដីទីដដែល ក៏បានបញ្ជាក់ផងដែរថា ចំពោះថវិកាសរុប ១០០លានដុល្លារនេះ គឺបានមកពីកម្ចីធនាគារអភិវឌ្ឍអាស៊ី៥០លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ី(ASEAN Infrastructure Fund ) ១០លានដុល្លារ ពីកម្ចីសម្បទាន (AFD)ចំនួន៣០លានដុល្លា និងពីមូលនិធិអភិវឌ្ឍអាស៊ី(ADB Grand funds) ចំនួន១០លានដុល្លារ ហើយគម្រោងនេះ ក្រសួងកសិកម្មនឹងក្លាយជាភ្នាក់ងារប្រតិបត្តិ ចំណែកឯរដ្ឋបាលជលផលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាភ្នាក់ងារអនុវត្ត។
កាលពីអំឡុងខែតុលា កន្លងទៅ ធនាគារអភិវឌ្ឍអាស៊ី បានអនុម័តផ្ដល់ប្រាក់កម្ចីចំនួន៤០លានដុល្លា ដល់ការអភិវឌ្ឍមកលើវិស័យហិរញ្ញវត្ថុកម្ពុជា ដើម្បីពង្រឹងសម្ថភាពនូវលទ្ធភាពទទួលបានផ្នែកឥណទានរបស់សហគ្រាសធនតូចនិងមធ្យម និងពង្រឹងការគ្រប់គ្រងហានិភ័យឥណទាននិងគាំទ្រប្រព័ន្ធទូទាត់ប្រកបដោយភាពច្នៃប្រឌិតរបស់កម្ពុជា៕
- ក្រុមហ៊ុន B.R.B សហការជាមួយក្រសួងពាណិជ្ជកម្មជួយរកទីផ្សារឲ្យផលិតផលសិប្បកម្ម - នៅថ្ងៃទី 21/06/2022
- សត្វខ្ទីងព្រៃមួយក្បាល ត្រូវបានចាប់យកទៅដាក់ភ្នំតាម៉ៅ ក្រោយវ័ធមនុស្សរបួសធ្ងន់៣នាក់នៅឧត្ដរមានជ័យ - នៅថ្ងៃទី 31/03/2022
- វៀតណាមម្នាក់និងខ្មែរពីរនាក់ត្រូវបានបញ្ជូនទៅតុលាការ ដោយសារប្រើឧបករណ៍ខុសច្បាប់នេសាទនៅបឹងទន្លេសាប - នៅថ្ងៃទី 31/03/2022