ក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (khmernas.com) ជាបណ្តាញសារព័ត៌មានកសិកម្ម សុខភាព និងបរិស្ថាន ដំបូងគេនៅកម្ពុជា ហើយជាសារព័ត៌មានបង្កើតឡើងដោយអ្នកកាសែតមានបទពិសោធន៍នៅកម្ពុជា ដែលធ្លាប់ដឹកនាំស្ថាប័នព័ត៌មាន និងយកព័ត៌មានឲ្យស្ថាប័នសារព័ត៌មានបរទេសជាខេមរភាសា និងស្ថាប័នសារព័ត៌មានល្បីៗនៅកម្ពុជា។ ដើម្បីឆ្លើយតបតម្រូវការព័ត៌មានជាមួយប្រិយមិត្តអ្នកអានរបស់ខ្លួន ឥឡូវនេះសារព័ត៌មាន ខ្មែរណាស់ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖

១. បុគ្គលិកផ្នែកលក់ និងទីផ្សារ (ចំនួន ២នាក់)
២. អ្នករចនាក្រាហិ្វក ឌីជីថល (ចំនួន ១នាក់)

ថ្ងៃទទួលពាក្យ៖ ចាប់ពីសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់
ថ្ងៃឈប់ទទួលពាក្យ៖ ថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២

របៀបដាក់ពាក្យ៖ សូមដាក់ពាក្យតាមវិធីណាមួយដូចខាងក្រោម៖
១. តេឡេក្រាម៖ https://t.me/sereyvathtanak_chhun
២. អ៊ីម៉ែល៖ [email protected]
៣. ដាក់ពាក្យផ្ទាល់មកកាន់ការិយាល័យ សារព័ត៌មានខ្មែរណាស់ ដែលមានអាសយដ្ឋាន៖
ផ្ទះលេខ ១៥ដេ ផ្លូវ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ៖ 070 213 165

មើលលម្អិត អំពីមុខងារ ទំនួលខុសត្រូវ និងបរិយាយការងារ៖
១. បុគ្គលិកផ្នែកលក់ និងទីផ្សារ៖
https://drive.google.com/file/d/1PcoqHWD3We5Xyy5NSg3kf_O2lRDvcP2t/view?usp=sharing
២. អ្នករចនាក្រាហិ្វក ឌីជីថល៖
https://drive.google.com/file/d/1ZQw2Bn-WJ5McLnWt8DNcFw4Em1ChKMVf/view?usp=sharing

*បេក្ខជនដែលធ្លាប់ដាក់ពាក្យពីមុន នឹងមិនត្រូវបានពិចារណា។