
រង្វង់មូលថ្មី ដែលទើបសាងសង់ហើយ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៦ធ្នូខាងមុននេះ ក្រោមវត្តមានលោក មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងអភិបាលខេត្តលោក ប្រាក់ សុវណ្ណ។ នេះបើតាមទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហោះនៅថ្ងៃទី៣០វិច្ឆិកានេះ។
ទំព័រហ្វេសប៊ុករដ្ឋមន្រ្តីបន្តថា នេះគឺកំណត់ត្រាប្រវត្តិសាស្ត្រថ្មី នៃរូបចំណាកគោបុរៈទី៥ ប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើង ក្នុងរចនាប័ទ្មខ្មែរសុទ្ធសាធ នៅលើរង្វង់មូលដ៏ថ្មីស្រឡាងមួយ គឺរង្វង់មូលស្រអែមនេះ។

រង្វង់នេះ ត្រូវបានមន្ទីរសាធារណការខេត្តព្រះវិហារ ចាប់ផ្ដើមសាងសង់ឡើងនៅខែធ្នូឆ្នាំ២០១៨ និងបានបញ្ចប់នៅពាក់កណ្តាលខែឧសភាឆ្នាំ២០២០កន្លងទៅនេះ ដោយចំណាយថវិកាអស់ជាង១២ម៉ឺនដុល្លារ៕
Latest posts by រាជ វិញ្ញូ (see all)
- ចិនលុបចោលកិច្ចសន្យាជាមួយកោះតៃវ៉ាន់កាលពីឆ្នាំ១៩៩៣និងឆ្នាំ២០០០ - នៅថ្ងៃទី 12/08/2022
- កម្ពុជាត្រូវការជាង៤០លានដុល្លារ ដើម្បីអភិរក្សសត្វដំរី ក្នុងរយៈពេល១០ឆ្នាំ - នៅថ្ងៃទី 12/08/2022
- ប្រមុខUNព្រមានពីគ្រោះមហន្តរាយ ដោយសារការប្រយុទ្ធគ្នានៅជុំវិញរោងចក្រនុយក្លេអ៊ែរ - នៅថ្ងៃទី 12/08/2022