e-Health MyCLNQ App នឹងជួយឱ្យពលរដ្ឋអាចណាត់ជួបជាមួយវេជ្ជបណ្ឌិត ការប្រឹក្សាយោបល់ជំងឺនានា ការបញ្ជាទិញថ្នាំ ការដឹកជញ្ជូនថ្នាំ និងការគ្រប់គ្រងទិន្នន័យរបស់អ្នកជំងឺយ៉ាងមានទំនុកចិត្ត។

កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» នឹងដាក់​ឲ្យ​ប្រើប្រាស់កម្មវិធីប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយទៀត ឈ្មោះ​ថា e-Health MyCLNQ  App នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។ ពីធីនេះ នឹង​ធ្វើតាមប្រព័ន្ធអនឡាញ​ Zoom។

លោកស្រី ប៉ុង លីមសាន សហស្ថាបនិក ក្រុមហ៊ុន​ ហ្វឺស វីម៉ិនថេក អេស៊ាដែលជាក្រុមហ៊ុនបង្កើតកម្មវិធី «ពេទ្យយើង» បានលើកឡើងថា e-Health MyCLNQ App ជាសមិទ្ធផលថ្មីមួយទៀតនៃគោលដៅអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល បន្ទាប់ពីប្រព័ន្ធបច្ចេកវិទ្យា ៥ ផ្សេងទៀតរបស់ក្រុមហ៊ុន​ បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងវិស័យសុខាភិបាល​កន្លងមក។

លោកស្រី​ថ្លែងដូច្នេះថា៖«យើងបានបង្កើត e-Health MyCLNQ App នេះឡើង ដើម្បី​​ផ្តល់ភាពងាយស្រួលដល់សេវាសុខាភិបាល ​ជាពិសេសពង្រីកសេវាសុខាភិបាលក្នុងប្រទេស ទៅកាន់ទីផ្សារអន្តរជាតិ។ កម្មវិធីមួយនេះ នឹងផ្តល់ជម្រើសច្រើន សម្រាប់អ្នកជំងឺ ក្នុងការជ្រើសរើសមន្ទីរពេទ្យ ដែលត្រឹមត្រូវតាមស្តង់ដាអន្តរជាតិ​»។

លោកស្រីបន្តថា៖«បេសកកម្មរបស់យើង មិនកំណត់ត្រឹមតែប្រទេសកម្ពុជា សឹង្ហបុរី និងឥណ្ណាប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងពង្រីកសក្តានុពល​នៃប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងវិស័យសុខាភិបាលនេះ ទៅកាន់តំបន់ផ្សេងទៀត នៅលើសកលលោក»។

e-Health MyCLNQ App ជាប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ ដែលបានបង្កើតឡើងរួមគ្នា រវាង​កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលប្រទេសសិង្ហបុរី SSIVIX LAB ដើម្បីសម្រួលដល់មន្ទីរពេទ្យ និងអ្នកផ្តល់សេវាព្យាបាលដៃគូ និងអ្នកជំងឺកម្ពុជា អាចទាក់ទងទទួល និងផ្តល់សេវា​ពិគ្រោះ និងព្យាបាល តាមប្រព័ន្ធឌីជីថល លើទូរស័ព្ទដៃ ដែល​សន្សំសំចៃ និងធានាបាននូវ​សុវត្ថិភាពជូនដល់ពលរដ្ឋកម្ពុជា ដោយ​អាចភ្ជាប់ទំនាក់ទំនងផ្ទាល់​ ទៅកាន់វេជ្ជណ្ឌិត ដើម្បីប្រឹក្សាយោបល់ និងព្យាបាលជំងឺ នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី និងនៅ​ឥណ្ឌា។

កម្មវិធីភ្ជាប់ទំនាក់ទំនងជាមួយវេជ្ជបណ្ឌិត នៅលើទូរស័ព្ទដៃ e-Health MyCLNQ App នេះ ត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំងបំផុត សម្រាប់ជាជំនួយដ៏សំខាន់ ក្នុង​ជីវភាពរស់នៅប្រចាំថ្ងៃ។ វាមិនត្រឹមតែជាមធ្យោបាយ សម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្តល់សេវាសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់នូវគន្លឹះសុខភាពជារៀងរាល់ថ្ងៃ ដែលបានផ្តល់ដោយវេជ្ជបណ្ឌិតជំនាញ និងអត្ថបទស្រាវជ្រាវពីស្ថាប័នសុខាភិបាលទូទាំងសកលលោក។  រាល់ការណាត់ជួបជាមួយវេជ្ជបណ្ឌិត ការប្រឹក្សាយោបល់ជំងឺនានា ការបញ្ជាទិញថ្នាំ ការដឹកជញ្ជូនថ្នាំ និងការគ្រប់គ្រងទិន្នន័យរបស់អ្នកជំងឺ គឺត្រូវបានកត់ត្រា និងប្រតិបត្តិការនៅលើ​អេប (App) មួយនេះ យ៉ាងមានទំនុកចិត្ត។

ក្រៅពីផ្តល់ភាពងាយស្រួលលើសេវានានា ដែលមាននៅក្នុងកម្មវិធីឌីជីថល ប្រើប្រាស់នៅលើទូរស័ព្ទដៃ​  e-Health MyCLNQ App ក៏បានសហការជាមួយនឹងធនាគារវីង (Wing Bank) ​លើ​ដំណើរការប្រតិបត្តិការលើការចំណាយ និងចំណូល ​ដែលនាំឲ្យ​ការប្រើប្រាស់សេវាសុខាភិបាលនៅ e-Health MyCLNQ App កាន់តែងាយស្រួល ទំនើប និងមានសុវត្ថិភាព ទាំង​អ្នកផ្តល់សេវាសុខភាព និងទាំង​អ្នកជំងឺ។

​លោក ប៊ិន សុជាតិ សហស្ថាបនិក ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងជា​នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃកម្មវិធីe-Health MyCLNQ បានលើកឡើងថា អស់រយៈពេលជិត ១ឆ្នាំកន្លងមកនេះ គឺបានធ្វើការយ៉ាងលំបាក ក្នុងការបង្កើតកម្មវិធីភ្ជាប់ទំនាក់ទំនងនៅលើទូរស័ព្ទដៃ e-Health MyCLNQ លំដាប់អន្តរជាតិនេះ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា​សុខាភិបាល​ប្រទេស​សិង្ហបុរី SSIVIX LAB ដើម្បីផ្តល់ដំណោះស្រាយដល់អ្នកផ្តល់សេវាសុខាភិបាល និងអ្នកជំងឺ ដោយសារបានមើលឃើញអំពីផលលំបាក ក្នុងការទំនាក់ទំនង និងជ្រើសរើសមន្ទីរពេទ្យ សម្រា​ប់ថែទាំសុខភាព និងព្យាបាលជំងឺក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។

លោក ប៊ិន សុជាតិ បន្ថែមថា៖«ឥឡូវនេះ យើងលែងបារម្ភអំពីការភ្ជាប់ទំនាក់ទំនងជាមួយវេជ្ជបណ្ឌិតទៀតហើយព្រោះវេជ្ជបណ្ឌិត អាចផល់សេវាសុខាភិបាល និងថែទាំងសុខភាពដល់អ្នកជំងឺបាន ២៤​ម៉ោង ក្នុង ១ថ្ងៃ និង ៣៦៥ថ្ងៃ ក្នុង ១ឆ្នាំ ហើយអ្នកជំងឺអាចទាក់ទង​ជាមួយវេជ្ជបណ្ឌិត បានគ្រប់ពេលវេលា និងគ្រប់​ទីកន្លែង​។​

លោកបន្តថា e-Health MyCLNQ មិនត្រឹមតែផ្តល់ភាពងាយស្រួល នៅក្នុងការផ្តល់សេវាសុខាភិបាល រវាងអ្នកផ្តល់សេវា និងអ្នកជំងឺនោះទេ ប៉ុន្តែវាគឺកម្មវិធីមួយ ជួយផ្តល់ភាពងាយស្រួល នៅក្នុងការទូទាត់សាច់ប្រាក់ពីអ្នកជំងឺ បន្ទាប់ពីបានទទួលសេវារួចរាល់ តាមរយៈវីង (Wing)។​

e-Health MyCLNQ គឺជាបណ្តុំសេវា​កម្ម​សុខាភិបាល ឈានមុខគេ និងជាប្រព័ន្ធផ្តល់​សេវាពិគ្រោះ និង​ព្យាបាល តាម​ទូរស័ព្ទដៃ ដែលជាសេវា​កម្ម​ផលិត និងបង្កើតរួមគ្នា ដោយក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល​កម្ពុជា First Womentech Asia និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល​សិង្ហបុរី SSIVIX LAB (Transforming World into Reality) ដើម្បីសម្រួល​ដល់អ្នកផ្តល់សេវាព្យាបាល និងអ្នកជំងឺ អាចទាក់ទងទទួល និងផ្តល់សេវា ពិគ្រោះ និងព្យាបាលកាន់តែងាយស្រួល ឆ្លាតវៃ លឿនជាងមុន និងតម្លៃសមរម្យ​។

អ្នកផ្តល់សេវាពិគ្រោះ និងព្យាបាល កាន់តែងាយស្រួលក្នុងការទាក់ទង និងផ្តល់សេវាជូនអ្នកស្វែងរក​សេវាពិគ្រោះ និងព្យាបាល​កាន់តែជិតស្និទ្ធ​ កក់ក្តៅពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយមានសុវត្ថិភាពខ្ពស់​នៅលើ​បណ្តុំសេវាកម្ម​បច្ចេកវិទ្យាសុខាភិបាល។

​​​អត្ថប្រយោជន៍ សម្រាប់​មន្ទីរ​ពេទ្យ​ដៃគូ និង​អ្នកផ្តល់​សេវា​​សុខាភិបាល មាន ៥ចំណុច ដែលសំខាន់​ៗ​​៖

១-អ្នក​ជំងឺ ជាមួយ​វេជ្ជបណ្ឌិត នៅតែភ្ជាប់ទំនាក់ទំនងគ្នាបានងាយស្រួល មិន​ចាំបាច់​មកដល់មន្ទីរពេទ្យ ឬគ្លីនិកទេ នៅពេល​អ្នកជំងឺមានបញ្ហា គឺផ្តល់​ឱកាស​ដល់​វេជ្ជបណ្ឌិត ផ្តល់​សេវា​ដល់​អ្នកជំងឺ​បានយ៉ាងល្អ តាមទូរសព្ទដៃ ឬកុំព្យួទ័រ​។

២-គ្រូពេទ្យ អាច​មានឱកាសផ្តល់​សេវា​ ២៤ម៉ោងតែម្តង​ ឬក៏ ១សប្តាហ៍ពេញតែម្តង ឬក៏ ៣៦៥​ថ្ងៃ ក្នុង ១សប្តាហ៍ ទៅដល់អ្នកជំងឺ ដោយ​ពុំមានការរំខានដោយបញ្ហាផ្សេងៗទេ ដោយសារតែនេះ ជាការផ្តល់​សេវា​តាមរយៈទូរសព្ទដៃ

៣-មន្ទីរពេទ្យ ឬក៏គ្លីនិក​ នៅរក្សា​បន្ត​រកចំណូល​បានដដែល ហើយបង្កើនចំណូល​បាន​តាមរយ

ៈ e-Health MyCLNQ។ មានន័យថា កាលមុន​ ទាល់តែអ្នកជំងឺ​មកមន្ទីរពេទ្យ ទើបអាចព្យាបាល​បាន​ តែឥឡូវនេះ តាមទូរស័ព្ទដៃ បង្កើតសេវា​វេជ្ជបណ្ឌិតចល័ត ទៅផ្តល់សេវាដល់ផ្ទះ ឬក៏បង្កើតសេវាដឹកអ្នកជំងឺ​មកកាន់មន្ទីរពេទ្យ ឬក៏ជូនអ្នកជំងឺ​ទៅផ្ទះវិញ ដោយអ្នកជំងឺអាចស្នើសុំ​សេវាទាំងនេះ នៅលើទូរស័ព្ទដៃតែម្តង​

៤-ឥឡូវនេះ ក្នុងស្ថានភាពពិភពលោក មានវិបត្តិកូវីដ ហើយកម្ពុជាយើង ក៏កំពុងតែមានកូវីដដែរ ដូច្នេះវេជ្ជបណ្ឌិត អាចប្រើកម្មវិធីទូរស័ព្ទ App​ e-Health MyCLNQ ហើយ​អាចបន្តការផ្តល់សេវា ដោយមិនមានការរំខាន​នៅកន្លែងគ្លីនិក ហើយ​អាចរក្សាសុវត្ថិភាព​បាន​

៥-យើងមានឱកាសមួយ ដែល​គ្លីនិក​ ឬខាងអ្នកផ្តល់សេវាទាំងអស់ អាចធ្វើជាដៃគូ ក្នុង​ប្រព័ន្ធ​បណ្តុំ​ e-Health MyCLNQ ជាមួយនឹងដៃគូដូចជា Pharmacy, Insurance ឬក៏ Labor ដែលផ្តល់​សេវាវិភាគ​រូបភាព ឬក៏ក្រុមហ៊ុនផ្សេងៗទៀត ដែលមានរហូតទៅដល់ ២៥អាជីវកម្ម ដែលស្ថិតនៅក្នុងបណ្តុំ​ប្រព័ន្ធអាជីវកម្ម នៅ e-Health MyCLNQ

ចំណែ​ក​អត្ថប្រយោជន៍អ្នកជំងឺ ដែលប្រើប្រាស់ e-Health MyCLNQ ៖

១-គាត់ទទួលបានសេវាសុខាភិបាល កាន់តែងាយស្រួល​មែនទែន គឺតាមរយ

ៈ​ទូរស័ព្ទដៃ ដោយមិន​ចាំបាច់​មកមន្ទីរពេទ្យ ដែលជាជម្រើសថ្មីមួយ តាមទូរស័ព្ទដៃ ឬក៏អាចធ្វើ Tele Consult បានយ៉ាងងាយស្រួល នៅលើទូរស័ព្ទដៃ។

២-អ្នកជំងឺ នឹង​អាចរកវេជ្ជបណ្ឌិត ដែលគាត់ពេញចិត្ត នៅលើទូរស័ព្ទដៃ និងពេលវេលា​សមរម្យ ដែលគាត់​អាច​ជួបវេជ្ជបណ្ឌិតបាន នៅក្នុងតម្លៃ​មួយ ដែលសមរម្យបំផុត មិនធ្លាប់មានពីមុន​មក ហើយគាត់​អាចភ្ជាប់បាន​ពីគ្រប់ទីកន្លែង

៣-អ្នកជំងឺ​ អាចគ្រប់គ្រង​ព័ត៌មាន​នៃការព្យាបាល​នៅលើទូរសព្ទដៃ តាមរយ

ៈ e-Health MyCLNQ

៤-អ្នកជំងឺ អាចទទួលបានគន្លឹះ​ថែទាំ​សុខភាពខ្លីៗ ជួយ​ឲ្យគាត់​មានសុខភាព​ កាន់តែល្អប្រសើរ​ឡើង ហើយនិង​ទទួលបានព័ត៌មានល្អៗ ពីវិធីសាស្ត្រថែទាំសុខភាពរបស់​ពួកគាត់។

៥-អ្នកជំងឺ អាច​ភ្ជាប់ទំនាក់ទំនង​បានជាមួយនឹងវេជ្ជបណ្ឌិត ២៤ម៉ោង ក្នុង ១ថ្ងៃ ឬ ៧ថ្ងៃ ក្នុង ១សប្តាហ៍ និង ៣៦៥ថ្ងៃ ក្នុង ១ឆ្នាំ ដោយគាត់​លែង​បារម្ភពី​ការលំបាកជួបជាមួយគ្រូពេទ្យ ហើយ​បើទៅរកសេវាព្យាបាល​ ខ្លាចមិនជួប​ពេទ្យ ជាដើម។

ដូច្នេះ e-Health MyCLNQ ផ្តល់ប្រយោជន៍ទាំង​អ្នកប្រើប្រាស់ ទាំងអ្នកផ្តល់សេវា និងទាំងអ្នកទទួលសេវា​។ អ្វីៗ មាននៅលើទូរសព្ទដៃ​។

លោក ប៊ិន សុជាតិ លើកឡើងថា e-Health MyCLNQ ដែលជាដំណោះស្រាយថ្មី ពីកម្មវិធីប្រពន្ធសុខាភិបាល ឌីជីថល ពេទ្យយើង បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅសឹង្ហបុរី ឈ្មោះថា SSIVIX LAB។ ក្រុមហ៊ុនទាំង ២នេះ កំពុងដឹកនាំ​ទីផ្សារឈាន​មុខគេ។ ពេទ្យយើង គឺយើងឈានមុខ នៅកម្ពុជា ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេង​ៗទៀត។ SSIVIX LAB ក៏ជាផ្នែក​មួយ​ ដែលដឹកនាំនៅក្នុង​សិង្ហបុរី និងនៅតំបន់​ផ្សេងៗទៀត នៅក្នុង​បច្ចេកវិទ្យាសុខាភិបាល​។​

លោកបន្តថា ក្រៅពីនេះ យើង​មានកិច្ចសហការជាមួយក្រុមហ៊ុន​ផ្សេងៗទៀត សម្រាប់​ជាអ្នកដែលទទួលបាន​ផលប្រយោជន៍ពី​កម្មវិធីនេះ ដូចជា​ប្រភេទក្រុមហ៊ុន គ្លីនិក ឬក៏មន្ទីរពេទ្យ ក្រុមហ៊ុនដែលផ្តល់សេវាធានារ៉ាប់រងជីវិត ហើយនិងសុខភាព រួមទាំង​ក្រុម​ហ៊ុន ដែលមានបុគ្គលិកច្រើន ហើយចង់​ផ្តល់សេវា​សុខាភិបាល​ ឬក៏ផ្តល់សេវាសុខភាពទៅដល់​បុគ្គលិជាប្រចាំថ្ងៃ ប្រចាំឆ្នាំ ឬក៏តាមរយៈក្រុមហ៊ុន សាលារៀន ដែលកម្មវិធីថ្មីនេះ​នឹងធ្វើការជាមួយ។

e-Health MyCLNQ ចាប់ផ្តើម​ដំណើរការនៅប្រទេស​កម្ពុជា នៅសិង្ហបុរី និងនៅប្រទេស​ឥណ្ឌានៅថ្ងៃទី១ ខែធ្នូ២០២១ ខាងមុខនេះ។ តែសម្រាប់​ទស្សនៈវែងឆ្ងាយរបស់​ក្រុមហ៊ុន គឺជាដំណោះស្រាយ​នូវបញ្ហាសុខភាព និងវិស័យសុខាភិបាលអន្តរជាតិមួយដែរ​។ ដូច្នេះនៅឆ្នាំ២០២២ e-Health MyCLNQ នឹងដាក់​ឲ្យដំណើរការ​នៅប្រទេស​ផ្សេងៗទៀត នៅអាស៊ាន​ ដើម្បីជាដំណោះស្រាយបញ្ហាសុខភាព និងសុខាភិបាល​ ជូនប្រជាពលរដ្ឋ នៅគ្រប់តំបន់ នៅគ្រប់សហគមន៍ទាំងអស់ ដើម្បី​ឲ្យមានសុខភាពល្អ

 និងការផ្លាស់ប្តូរ​ជាវិជ្ជមាន​នៅក្នុង​វិស័យ​សុខាភិបាល។

លោក ប៊ិន សុជាតិ បញ្ជាក់ថា សម្រាប់​បងប្អូន ចង់បាន​​សុខភា​ព​​ល្អ ដែលត្រូវការសេវាសុខភាពងាយស្រួល ដោយភ្ជាប់ទំនាក់ទំនង​ជាមួយវេជ្ជបណ្ឌិត បានល្អ សូម​ Download App e-Health MyCLNQ ពី App Store និង Google Play Store។ ឥឡូវនេះ កម្មវិធី e-Health MyCLNQ យើងបានបញ្ចូលទៅក្នុង​ App Store និង Google Play Store ហើយ សម្រាប់​បងប្អូន​ ដែល​ស្រឡាញ់សុខភាព​៕