រូបភាពផែនទីដកស្រង់ចេញពី The Laotian Times។

ឡាវបានកត់ត្រាអ្នកឆ្លងកូវីដថ្មីនៅទូទាំងប្រទេសចំនួន១៥០៤នាក់និងស្លាប់ម្នាក់នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចុះផ្សាយដោយសារសារព័ត៌មាន The Laotian Times។

ក្រុមការងារសម្រាប់គ្រប់គ្រងនិងបង្ការជំងឺកូវីដ១៩របស់ប្រទេសឡាវបានរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ បានធ្វើតេស្ដលើមនុស្សចំនួន៩៦៥៤នាក់ ក្នុងនោះ១៥០៤ បានចេញលទ្ធផលវិជ្ជមាន។ ក្នុងចំណោមទាំងនេះ គឺ១៤៩៩នាក់ ជាករណីឆ្លងក្នុងសហគមន៍ និង៥ករណីជាករណីនាំចូល។

ចំណែកករណីស្លាប់ម្នាក់ គឺស្ថិតនៅក្នុងរដ្ឋធានីវៀងច័ន្ទ និងជាអ្នកដែលមិនបានចាក់វ៉ាក់សាំង។

គិតមកដល់ពេលនេះ ប្រទេសជិតខាតរបស់កម្ពុជាមួយនេះ បានរាយការណ៍មានករណីឆ្លងកូវីដសរុបជាង៦ម៉ឺន៧ពាន់នាក់ ក្នុងនោះស្លាប់សរុបកើនដល់១៤៣នាក់ និងអ្នកជំងឺកំពុងបន្តសម្រាកជិត១ម៉ឺន១ពាន់នាក់៕