ផ្ទៃមេឃអួរអាប់ជិតភ្លៀងនៅក្នុងទីក្រុងភ្នំពេញ។ រូបភាពដោយ ៖ខ្មែរណាស់

កម្ពុជានឹងមានការប្រែប្រួលអាកាសធាតុចំនួន២លើក ដែលធ្វើឱ្យអាកាសធាតុចុះត្រជាក់ចាប់ពី១៦អង្សាសេ ដល់ ១៩អង្សាសេ អំឡុងរដូវរំហើយនេះដោយសារតែបាតុភូតឡាលីណាក្នុងសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក ដែលបានចេញផ្សាយនៅថ្ងៃទី២២ខែវិច្ឆិកានេះ។

ការចុះត្រជាក់លើកទី១គឺចាប់ពីអំឡុងសប្ដាហ៍ទី១នៃខែធ្នូរហូតដល់សប្ដាហ៍ទី៣ ក្នុងពេលនោះអាកាសធាតុនឹងចុះត្រជាក់ក្នុងកម្រិតមធ្យមទៅបង្គួរ ដែលបណ្ដាលឱ្យបណ្ដាខេត្តក្នុងភូមិភាគខ្ពង់រាបឦសាន និងខេត្តមានភូមិសាស្ត្រក្នុងជួរភ្នំដងរែក មានសីតុណ្ហភាពចុះត្រជាក់ចាប់ពីរង្វង់១៧ទៅ១៩អង្សាសេ។ ចំណែកឯរាជធានីខេត្តផ្សេងទៀត នឹងមានអាកាសធាតុចាប់ពី១៩ដល់២១អង្សាសេ។ 

លើកទី២ ចាប់ពីសប្ដាហ៍ទី៤ នៃខែធ្នូឆ្នាំ២០២១ដល់ខែកុម្ភៈឆ្នាំ២០២២ ដោយអំឡុងពេលនោះអាកាសធាតុអាចនឹងចុះត្រជាក់ទៅបង្គួរ៣ ទៅ៤ ថ្ងៃជាប់គ្នា។ ដោយក្នុងនោះតំបន់ភូមិសាស្ត្រភ្នំ និងតំបន់ភូមិសាស្ត្រខ្ពង់រាបឦសាននឹងចុះត្រជាក់ចាប់ពីរង្វង់១៥ទៅ១៧អង្សាសេ។ ចំណែកឯរាជធានីខេត្តផ្សេងនឹងមានអាកាសធាតុចាប់ពី១៨ដល់២០អង្សាសេ។ 

ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៤ក្នុងតំបន់អាស៊ីជាប្រទេសដែលងាយរងគ្រោះធម្មជាតិដែលក្នុងនោះមានដូចជាគ្រោះរាំងស្ងួត ទឹកជំនន់និងខ្យលព្យុះ នេះយោងតាមរបាយការហានិភ័យពិភពលោកបានចេញកាលពីថ្ងៃទី១១វិច្ឆិកាឆ្នាំ២០២១ដោយអង្គកា SAVE THE CHILDREN៕