ក្រុមអ្នកឧទ្យានុរក្សកំពុងកាន់សត្វទោចម្កុដ១ក្បាលនិងបក្សីកេងកងធំ២ក្បាលដែលបានងាប់នៅជួរភ្នំក្រវ៉ាញ។ រូបភាព៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

មន្រ្តីឧទ្យានុរក្សក្រសួងបរិស្ថាន និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រទះឃើញសត្វទោចម្កុដ១ ក្បាលនិងបក្សីកេងកងធំ២ក្បាលបានងាប់ អំឡុងពេលកំពុងចុះល្បាតនៅតំបន់ព្រៃជួរភ្នំក្រវ៉ាញ។ នេះបើតាមការចុះផ្សាយដោយសារអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅថ្ងៃទី១១វិច្ឆិកានេះ។

ប្រភេទសត្វកេងកងសត្វទាំងពីរក្បាលត្រូវបានការពារ ហើយសត្វទោចម្កុដជាសត្វជិតផុតពូជ។ ព្រៃតំបន់ជួរភ្នំ​ក្រវាញ​ជា​ជម្រក​របស់​សត្វទោចម្កុដជាច្រើនក្នុងប្រទេសកម្ពុជា។ ដើម្បីធានាបាននូវការអភិរក្សប្រភេទសត្វទាំងនេះ ចាំបាច់ត្រូវបន្តការពារតំបន់ជួរភ្នំក្រវាញ៕