ពិធីបុណ្យប្រណាំងទូកនៅរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ ត្រូវបានលុបចោលនៅឆ្នាំនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ និងការរឹតត្បិតការបិទប្រទេស។ នេះបើតាមសារព័ត៌មានឡាវ The Laotian News ចេញផ្សាយនៅថ្ងៃទី២១តុលានេះ។

យោងតាមសេចក្តីជូនដំណឹងដែលចេញដោយមន្ទីរអប់រំ និងកីឡារាជធានីវៀងចន្ទន៍ឱ្យដឹងថា អាជ្ញាធរបានហាមឃាត់រាល់ការប្រណាំងទូកគ្រប់ប្រភេទ នៅក្នុងរាជធានីក្នុងឆ្នាំនេះ។

ពិធីបុណ្យប្រណាំងទូកត្រូវបានប្រារព្ធឡើងនៅរដ្ឋធានីវៀងចន្ទន៍កាលពីឆ្នាំមុន ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែតុលា ប៉ុន្តែបានរៀបចំពិធីតូចជាងរាល់ឆ្នាំ៕