រូបភាពឯកសារនៃវីរុសកូវីដ១៩។ ប្រភព៖អ៊ិនធឺណិត។

ក្រុមមន្រ្តីប្រទេសអង់គ្លេសកំពុងតាមឃ្លាំមើលយ៉ាងដិតដល់ លើកូនចៅថ្មីមួយនៃវីរុសបំប្លែងដែលតាដែលកំពុងបង្កការឆ្លងយ៉ាងខ្លាំង។ AY.4.2 ដែលអ្នកខ្លះហៅថាវីរុសដែលតាបូក(Delta Plus) មានការផ្លាស់ប្តូរមួយចំនួន ដែលអាចផ្តល់នូវគុណសម្បត្តិនៃការរស់រានមានជីវិតរបស់វីរុស។

សារព័ត៌មានBBCបានចុះផ្សាយកាលពីថ្ងៃទី១៩តុលាថា ការធ្វើតេស្តកំពុងដំណើរការ ដើម្បីស្វែងយល់ថា តើវីរុសបំប្លែងថ្មីនៃវីរុសបំប្លែងដែលតា អាចគំរាមកំហែងដល់កម្រិតណា។ ក្រុមអ្នកជំនាញនិយាយថា វាមិនទំនងអាចធ្វើឱ្យវ៉ាក់សាំងដែលមាននៅពេលបច្ចុប្បន្ននេះ គ្មានប្រសិទ្ធភាពនោះទេ។

វាមិនទាន់ត្រូវបានគេចាត់ទុកថា ជាវីរុសបំប្លែងគួរឱ្យព្រួយបារម្ភ ឬជាវីរុសបំប្លែងដែលស្ថិតក្រោមការស៊ើបអង្កេតឡើយ៕