
មនុស្សយ៉ាងតិច២៤នាក់បានស្លាប់ដោយសារទឹកជំនន់ វាយប្រហារនៅភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យទឹកទន្លេហូរកាត់ផ្តាច់ទីប្រជុំជនិននិងភូមិអ្នកស្រុកមួយចំនួន។
កុមារ៥នាក់ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ ខណៈមានការភ័យខ្លាចថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀតដោយសារមនុស្សជាច្រើននាក់កំពុងបាត់ខ្លួន។
ផ្ទះជាច្រើនខ្នងត្រូវបានទឹកកួចយកទៅ។ វីដេអូបានបង្ហាញ អ្នកដំណើរក្នុងរថយន្តក្រុង កំពុងត្រូវបានជួយសង្គ្រោះបន្ទាប់ពីរថយន្តរបស់ពួកគេត្រូវទឹកជន់លិច។ Kottayam និង Idukki គឺជាស្រុកពីរ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅក្នុងរដ្ឋ Kerala ។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃក៏បានបណ្តាលឱ្យបាក់ដីសម្លាប់មនុស្សដែរ។
មន្រ្តីបាននិយាយថាឧទ្ធម្ភាគចក្រយោធាកំពុងត្រូវបានប្រើដើម្បីហោះហើរក្នុងការផ្គត់ផ្គង់ស្បៀងទៅប្រជាជនក្នុងតំបន់ដែលមានមនុស្សជាប់ដោយសារទឹកជំនន់។
កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Pinarayi Vijayan មន្រ្តីរដ្ឋបាលរដ្ឋ Kerala បាននិយាយថា កាលពីថ្ងៃអាទិត្យថាមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីទឹកជំនន់ ហើយជំរុំសង្គ្រោះបន្ទាន់សម្រាប់អ្នកភៀសខ្លួនជាង១០០ ត្រូវបានបង្កើតឡើងនៅទូទាំងរដ្ឋ។
នាយករដ្ឋមន្រ្តីឥណ្ឌាលោក នរិន្ទ្រ ម៉ូឌី បានសរសេរនៅក្នុងប្រព័ន្ធទ្វីតធឺ សម្ដែងទុក្ខក្រៀមក្រំចំពោះមនុស្សជាច្រើននាក់ដែលបានស្លាប់ដោយសារទឹកជំនន់និងគ្រោះបាក់ដីនេះ៕
ប្រភព៖BBC
- ដំណឹងជ្រើសរើសបុគ្គលិក - នៅថ្ងៃទី 19/05/2022
- ដំណឹងជ្រើសរើសបុគ្គលិក - នៅថ្ងៃទី 19/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022