រូបភាព៖SPM

នៅថ្ងៃទី១៨ ខែតុលានេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យអនុញ្ញាតដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេសនូវក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី ដើម្បីអបអរខួប៣០ឆ្នាំនៃកិច្ចក្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ព្រះករុណា សម្តេចនរោត្តមសីហនុ។

ធនាគារជាតិនៃកម្ពុជា បានប្រកាសពីលក្ខណៈនៃធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០រៀល មានដូចជា លក្ខណៈទូទៅ ទំហំធនប័ត្រមានបណ្តោយ១៧០មីលីម៉្រែត ទទឹង ៧៥មីលីម៉្រែត និងមានពណ៌ចម្បងគឺពណ៌ប៉ៃតង ពណ៌ត្នោត និងពណ៌ស្វាយ។

ផ្នែកកណ្តាល គឺខាងស្តាំបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃ ព្រះករុណាព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ នាឳកាសកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីស ចំណែកខាងឆ្វេងមានលេខ ៣០០០០ នៅពីលើ ព្រមទាំងហត្ថលេខារបស់សាភិបាល និងអគ្គបេឡាខិតមកក្រោមមានរូបចម្លាក់នាគក្បាល៥ នៅវិមានឯករាជ្យរាជធានីភ្នំពេញ និងមានបង្អូចថ្លារាងចតុកោណស្មើបញ្ឈរកែង ដែលមានសមាសធាតុប៉ូលីសមើលនៅអមក្បែរ។

ផ្នែកខាងស្តាំ ខាងលើមានអក្សរ ធនាគារជាតិនៃកម្ពុជា ខិតមកក្រោមលេខមាលាបោះពុម្ព ដោយទឹកខ្មៅពីរពណ៌ គឺតូមាលា និងលេខ៣០ បោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម និងលេខ៦ខ្ទង់ទៀតបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ នៅពីក្រោះនោះមានលេខ៣០០០០ និង 30000 និងមានអក្សរ អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់នៅគែមខាងក្រោម។ នៅគែមខាងស្តាំនៃក្រដាសមានរូបភាពអង្គរដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញមានលេខ30000 ។

ចំណែកផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ខារនៃប្រទេសកម្ពុជា និងមានលេខ30000 ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរនៅពីក្រោមនោះ ព្រមជាមួយបន្ទះហ្វឡូក្រាមទំហំ១០មីលីម៉្រែត កាត់ទទឹងផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។

ផ្ទៃខាងខ្នង មានផ្នែកកណ្តាល ផ្នែកខាងស្តាំ និងផ្នែកខាងឆ្វេង។ ផ្នែកកណ្តាល ត្រូវរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេច ហ៊ុន សែន នាឱកាសនៃការយាងនិវត្តន៍មកកាន់មាតុភូមិវិញរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ និងមានអក្សរ បីម៉ឺនរៀលនៅពីក្រោម និងអក្សរ The 30 Anniversary Accord of Paris Peace Agreement of Cambodia (1991-2021)នៅគែមក្រដាស។

ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើង នូវរូបវិមានឯករាជ្យនៅរាជធានីភ្នំពេញ ប៉មអេហ្វែលនៅទីក្រុហឲងប៉ារីស រូបសន្និសីទនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងមានបង្គូចថ្លារាងចតុកោណស្នើបញ្ឈរកែងមានសមាសភាពជាប៉ូលីមើរ នៅផ្នែកខាងក្រោម ព្រមជាមួយខែ្សសុវត្ថិភាព ទំហំ៤មម នៅផ្នែកខាងឆ្វេង។ នៅជ្រុងខាងលើខាងស្តាំមានលេខ30000 ដែលត្រូវបានបោះពុម្ពតាមបន្ទាប់បញ្ឈរ។

ផ្នែកខាងឆ្វេង ខាងលើមានអក្សរធនាគារជាតិនៃកម្ពុជា ខាងក្រោមមានចារឹកអក្សរអបអរសាទរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១ ដល់២០២១) ខិតមកខាងក្រោមមានអក្សរ BANQUE NATIONALE DU CAMBODGE ព្រមទាំងលេខ 2021 និងលេខ ៣០០០០ នៅពីក្រោមនោះ។ នៅគែមខាងឆ្វេងនៃក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញលេខ 30000៕

សឹម សល់ម៉ា