ដ្រូនដឹកជញ្ជូនទំនិញ កំពុងហោះនៅក្នុងកម្មវិធីសាកល្បងជាលើកទី៣នៅអ៊ីស្រាអែល។ រូបភាព៖ Xinhua

កាលពីថ្ងៃចន្ទ គំនិតផ្តួចផ្តើមដ្រូនជាតិរបស់ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមការសាកល្បងដំណាក់កាលទី៣របស់ខ្លួនស្ដីពីប្រតិបត្តិការដឹកជញ្ជូនទំនិញយន្តហោះគ្មានមនុស្សបើកឬដ្រូន ដែលបានធ្វើឡើងនៅទីក្រុងជាប់ឆ្នេរសមុទ្រ Tel Aviv។

នេះគឺជាគម្រោងរបស់រដ្ឋាភិបាលរយៈពេល២ឆ្នាំ មានគោលបំណងបង្កើតបណ្តាញជាតិសម្រាប់ការប្រើប្រាស់ដ្រូនឬយន្តហោះគ្មានមនុស្សបើក ដើម្បីដឹកជញ្ជូនទំនិញ រួមមានថ្នាំពេទ្យ ម្ហូបអាហារ និងឧបករណ៍វេជ្ជសាស្ត្រ ដល់អ្នកបញ្ជាទិញតាមប្រព័ន្ធអ៊ិនធឺណិត៕

ស្ត្រីម្នាក់កំពុងដបកំប៉ុងភេសជ្ជៈ ដែលបានដឹកជញ្ជូនតាមយន្តហោះគ្មានមនុស្សបើក(ដ្រូន) នៅថ្ងៃទី១១តុលាឆ្នាំ២០២១។ រូបភាព៖ Xinhua
ស្រ្ដីពីរនាក់ទស្សនាការបង្ហាញដ្រូនហោះដឹកទំនិញ។ រូបភាព៖ Xinhua
ដ្រូនដឹកជញ្ជូនទំនិញកំពុងហោះនៅក្នុងកម្មវិធីបង្ហាញ។ រូបភាព៖ Xinhua