ស្រ្ដីដោះអាវទ្រនាប់ចេញនៅថ្ងៃទិវាគ្មានអាវទ្រនាប់។ រូបភាព៖ SCMP

ទិវាគ្មានអាវទ្រនាប់ ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ខែតុលា ចាប់តាំងពីទិវានេះ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១១ ដោយលោកវេជ្ជបណ្ឌិតខាងវះកាត់ម្នាក់ឈ្មោះ មីឆែល ប្រោន (Mitchell Brown) នៅទីក្រុងតូរ៉ុនតូប្រទេសកាណាដា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់។

ស្ត្រីត្រូវបានគេលើកទឹកចិត្តឱ្យដោះអាវទ្រនាប់ចេញក្នុងថ្ងៃនេះ គឺមិនត្រឹមតែជួយឱ្យពួកគេលែងតឹងណែននៅដើមទ្រូងនោះទេ ប៉ុន្តែវាក៏ជាការក្រើនរំឮកឱ្យពួកគេប្រុងប្រយ័ត្នអំពីរោគសញ្ញានៃជំងឺមហារីកដោះ តាមរយៈការទៅពិនិត្យ និងធ្វើការពិនិត្យខ្លួន​ឯង​ឱ្យបានទៀងទាត់។ ភាគច្រើននៃជំងឺមហារីកដោះ គឺអាចព្យាបាលបាន ប្រសិនបើមានការត្រួតពិនិត្យរកឃើញរោគសញ្ញាបានទាន់ពេលវេលា។

កិច្ចការពារទីមួយ គឺការពិនិត្យសុដន់ដោយខ្លួនឯងប្រចាំខែ។ ពេលវេលាល្អបំផុតដើម្បីពិនិត្យសុដន់ គឺប្រហែល១០ថ្ងៃបន្ទាប់ពីការចាប់ផ្តើមនៃការមករដូវ។ សម្រាប់ស្រ្ដីដែលមានមិនមករដូវ ត្រូវធ្វើការជ្រើសរើសយកថ្ងៃណាមួយជាប្រចាំខែ ដើម្បីពិនិត្យសុដន់របស់​ខ្លួន។ ការត្រួតពិនិត្យ តាមរយៈការប្រើកញ្ចក់ជាជំនួយជាដើម ដើម្បីស្វែងរកការផ្លាស់ប្ដូរមួយនៃសុដន់ ដូចជាការហើម និងចេញកន្ទួលក្រហម ហើយរាយការណ៍ប្រាប់ពីសញ្ញាផ្លាស់ប្ដូរទៅគ្រូពេទ្យឬវេជ្ជបណ្ឌិត។

ក្រៅពីការលើកទឹកចិត្តឱ្យស្រ្ដីពិនិត្យសុដន់ជាប្រចាំខែ ទិវានេះ ក៏ដើម្បីចូលរួមចែករំលែកបទពិសោធន៍របស់អ្នកបានថតកាំរស្មី​អ៊ិច ដើម្បីយកអាថ៍កំបាំងនៃការធ្វើតេស្ដប្រាប់អ្នកដទៃ ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយស្រ្ដីដែលគ្មានការធានារ៉ាប់រងសុខភាពឬដើម្បីគាំទ្រការស្រាវជ្រាវពីជំងឺមហារីកសុដន់ស្រ្ដី។

ស្ត្រីជាច្រើនដែលបានរួចផុតពីជំងឺមហារីកសុដន់ មិនអាចគ្មានអាវទ្រនាប់បានទេ ដោយសារពួកគេត្រូវការអាវទ្រនាប់ដើម្បីទ្រទ្រង់ក្រពេញប្រូស្តាតបន្ទាប់ពីវះកាត់៕