រូបភាពដកស្រង់ចេញពីទំព័រហ្វេសប៊ុក Leng Navatra-ឡេង ណាវ៉ាត្រា។

លោក ឡេង ណាវ៉ាត្រា ជាសេដ្ឋីរកស៊ីដីឡូតិ៍និងផ្ទះល្វែងបានសម្រេចឱ្យផលិតកម្មចម្រៀងរបស់ខ្លួន លុបចោលវីដេ​អូ​បទ​ចម្រៀង​ឈុត​ខ្លី​ៗដែលមានចំណងជើងថា«Are You Ok» ចេញវិញ ស្របពេលបទចម្រៀងនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក។

លោក ឡេង ណាវ៉ាត្រា បានបង្ហោះតាមហ្វេសប៊ុករបស់លោកដែលមានឈ្មោះ«Leng Navatra-ឡេង ណាវ៉ាត្រា»ដូច្នេះថា៖«សូមអ្នកគ្រប់​គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ»។

បទចម្រៀង«Are You Ok» គឺចៀងដោយតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទស៊ីម៉ា ដែលបានស្លៀកពាក់សំពត់ខ្លីអាវសក្នុងនាមជាសិស្សសាលា និងការកាន់កាំភ្លើងសម្ដែងនៅក្នុងថ្នាក់រៀន។ ការសម្ដែងឆុតខ្លីននៅក្នុង​បទ​ចម្រៀង​នេះ គឺទទួលរងការរិះគន់ថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអប់រំ៕