តួលេខឆ្លងកូវីដនៅថ្ងៃនេះបានកើនដល់៨៨១នាក់

28
ក្រូពេទ្យចុះយកសំណាកព្រះសង្ឃ ដូនជី តាអាចារ្យ និងកូនសិស្សលោក នៅតាមវត្តអារាមក្នុងរាជធានីភ្នំពេញ (រូបភាពពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩)

នៅថ្ងៃទី២៩កញ្ញានេះ ក្រសួងសុខាភិបាល ប្រកាសមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៨១នាក់ ស្លាប់១៥នាក់ និងជាសះស្បើយ​៥៣២​នាក់​ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន៦៥នាក់។ 

បើតាមក្រសួងសុខាភិបាល រយៈពេល៦ថ្ងៃចុងក្រោយនេះ តួលេខអ្នកឆ្លងកូវីដ១៩ ឈានដល់ខ្ទង់៨០០នាក់ក្នុងមួយថ្ងៃ។ នៅថ្ងៃទី​២៤ កញ្ញ ក្រសួងសុខាភិបាលប្រកាសមានអ្នកឆ្លង៨២២នាក់ ស្លាប់២១នាក់ នៅថ្ងៃទី២៥ កញ្ញា មានតួលេខឆ្លង៨១៦នាក់ ស្លាប់​២១​នាក់​ ថ្ងៃទី២៦កញ្ញា មានតួលេខឆ្លង៨៣០នាក់ ស្លាប់២៥នាក់ ថ្ងៃទី២៧កញ្ញា មានតួលេខឆ្លង៨៣៩នាក់ ស្លាប់១៨នាក់ ថ្ងៃទី២៨​កញ្ញា​ មានតួលេខឆ្លង៨៦៦នាក់ ស្លាប់២៦នាក់ និងថ្ងៃទី២៩កញ្ញា មានតួលេខឆ្លង៨៨១នាក់ និងស្លាប១៥នាក់។ 

ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជា បានចាប់ផ្ដើមកើនឡើងវិញ ស្របពេលរដ្ឋាភិបាលសម្រេចឱ្យវត្តអារាមទាំងអស់ផ្អាកពិធីបុណ្យ​កាន់​បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ 

ទោះបីតួលេខអ្នកឆ្លងកើនឡើងវិញ ប៉ុន្តែកាលពីថ្ងៃទី២៧កញ្ញា រដ្ឋាភិបាល បានសម្រេចឲ្យបើកដំណើរឡើងវិញ សកលវិទ្យាល័យរដ្ឋ និងឯកជន បន្ទាប់ពីបិទទ្វារចាប់តាំងពីការផ្ទុះឡើងនៃព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈមក ខណៈសាលារៀនចំនួន​២៦៤១​កន្លែង​ ក្នុងនោះកម្រិត​មតេយ្យសិក្សាមាន១៥៣កន្លែង កម្រិតបឋមសិក្សាមាន១៥០០កន្លែង អនុវិទ្យាល័យមាន៧១៦កន្លែង និងវិទ្យាល័យ​មាន​២៧២​កន្លែង បើកដំណើរការបានជាង២សប្ដាហ៍៕