បុគ្គលិកសុខាភិបាលធ្វើតេស្ដពលរដ្ឋនៅទីក្រុងXiamenកាលពីថ្ងៃទី១៤កញ្ញា។ រូបភាព៖ Reuters

ទីក្រុង Xiamen នៅភាគអាគ្នេយ៍ប្រទេសចិន បានប្រាប់ពលរដ្ឋក្នុងទីក្រុងទាំងអស់នៅថ្ងៃសៅរ៍ថ្ងៃទី១៨កញ្ញានេះ ត្រូវស្នាក់នៅក្នុងផ្ទះកុំចេញក្រៅ និងបានប្រកាសបិទទីកន្លែងមួយ ខណៈទីក្រុងកំពុងទទួលរងការឆ្លងបានរីករាលដាលដោយជំងឺកូវិដ១៩។

រដ្ឋាភិបាលនៃទីក្រុង Xiamen បានជូនដំណឹងជាបន្តបន្ទាប់ប្រាប់ប្រជាពលរដ្ឋកុំចាកចេញពីផ្ទះក្នុងករណីមិនចាំបាច់ និងបាន​បិទ​ឧទ្យាន កន្លែងកីឡា និងបញ្ឈប់សកម្មភាពមហាជន រួមទាំងដំណើរកម្សាន្តការតាំងពិពណ៌និងការសម្តែង ខណៈចិនកំពុងស្ថិតក្នុងរដូវកាលដើរកម្សាន្តក្នុងពេលសម្រាក។

ទីក្រុង Xiamen  ដែលមានពលរដ្ឋចំនួន៥លាននាក់ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន៤នៅក្នុងខេត្ត ហ្វូជៀន ដែលជាចំណុចក្តៅបំផុតនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅពេលនេះ របស់ប្រទេសចិន។ ទីក្រុងនេះបានរាយការណ៍ករណីឆ្លងថ្មីៗក្នុង​រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ចាប់តាំងពីថ្ងៃទី១០កញ្ញា ខេត្តហ្វូជៀនបានរាយការណ៍ពីការឆ្លងសហគមន៍ចំនួន២៩២។ ការផ្ទុះឡើងលើកចុងក្រោយនេះ គឺមុនថ្ងៃបុណ្យជាតិពេញមួយសប្តាហ៍របស់ចិន ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលាខាងមុខ ហើយតាមទម្លាប់នឹងមានពលរដ្ឋចេញដើរកម្សាន្ត​៕