ភ្លៀងធ្លាក់នៅស្រុកចុងកាល់ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៣កញ្ញា។ រូបភាព៖ក្រសួងធនធានទឹកនិងឧតិនិយម

ក្រសួងធនធានទឹកនិងឧតុនិយមបានលើកឡើងនៅក្នុងសេចក្ដីប្រកាសនៅថ្ងៃទី១៤កញ្ញានេះថា កម្ពុជាកំពុងទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបITCZ ដែលអូសបន្លាយកាត់ប្រទេសភូមា ថៃ ឡាវ និងវៀតណាម ហើយពីថ្ងៃទី១៧ដល់ថ្ងៃទី២១កញ្ញា នឹងបន្តទទួល​ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។

ក្រសួងបានព្យាករណ៍ថា អាកាសធាតុបែបនេះ នឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ប្រឈមការធ្លាក់ភ្លៀងក្នុងកម្រិត​ខ្សោយទៅបង្គួរ លាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម៕