សកម្មភាពចុះយកសំណាករបស់ក្រុមគ្រូពេទ្យ (រូបភាព DYDA)

នៅថ្ងៃទី១០កញ្ញានេះក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៦០នាក់ ស្លាប់១២នាក់ និងជាសះស្បើយ​៤១៧​នាក់​។ នេះចំនួនឆ្លងខ្ពស់បំផុត បើប្រៀបធៀបក្នុងរយៈ២០ថ្ងៃចុងក្រោយ ដែលឆ្លងតែត្រឹមជាង៤០០នាក់ទៅ៥០០នាក់ក្នុងមួយថ្ងៃ។

គិតមកដល់ពេលនេះ កម្ពុជាប្រកាសមានអ្នកឆ្លងកូវីដ១៩សរុបកើនដល់៩៨,១៨៤នាក់ ស្លាប់សរុប២០១៩នាក់ និងជាសះស្បើយសរុប៩២,៩១២នាក់ ក្នុងនោះករណីនាំពីក្រៅប្រទេសចូលមានចំនួន១៦,៥៨០នាក់។

បើតាមគេហទំព័រ Worldometer ប្រទេសកម្ពុជាបានរាយការណ៍មានករណីឆ្លងកូវីដបានកើនឡើង និងវ៉ាដាច់ប្រទេសចិនចំនួន​៣០៥៦​នាក់ ខណៈគិតមកដល់ថ្ងៃទី១០កញ្ញានេះ ចិនប្រកាសបានអ្នកឆ្លងត្រឹមតែ៩៥,១២៨នាក់ប៉ុណ្ណោះ៕