នៅម៉ោង១០ព្រឹកថ្ងៃទី៩កញ្ញានេះ ក្រុមហ៊ុនអចលន្យទ្រពTLL បានធ្វើកម្មវិធីចាប់រង្វាន់ធំលើកទី១ គម្រោងបុរី១៣០ហិកតារបស់ខ្លួន ដែលរង្វាន់ទាំងអស់នោះមានដូចជា រថយន្ត១គ្រឿង ម៉ូតូ ZOOMER X ២០២០ ចំនួន៥គ្រឿង ទូរស័ព្ទដៃទំនើបចំនួន១៥ គ្រឿង ទូរទឹកកកចំនួន១០ គ្រឿង ឆ្នាំងដាំបាយអគ្គិសនីចំនួន២០គ្រឿង និងកង្ហារចំនួន២០គ្រឿង។

ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន TLL Real Estate Co.,Ltd ដែលកំពុងអភិវឌ្ឍលំនៅឋានលើទំហំដី១៣០ហិកតា ស្ថិតជាប់ផ្លូវជាតិលេខ៥១ និងជាគម្រោងធំជាងគេក្នុងតំបន់។ កន្លងមកក្រុមហ៊ុននេះ បានប្រកាសលក់ដីឡូត៍ដោយបង់១ខែ១០០$ ក្នុងរយៈពេល៣ឆ្នាំគ្មានការប្រាក់ និងផ្ទះល្វែងបង់១ខែ១៩០$ រំលស់សុទ្ធ១០០%គ្មានប្រាក់កក់។

នេះគឺជាលក្ខខណ្ឌបង់ប្រាក់មានភាពងាយស្រួលបំផុត ដែលមិនធ្លាប់មានពីមុន ដូចជាផ្ទះល្វែងប្រភេទE0 ដែលអាចប្រកបអាជីវកម្មបាន គឺចំណាយត្រឹមតែ២៥១ដុល្លារក្នុងមួយខែ ដោយមិនបាច់មានប្រាក់កក់ជាមុន។ គម្រោងអភិវឌ្ឈលំនៅឋាន TLL មានដូចជា ផ្ទះអាជីវកម្មជាប់ផ្លូវជាតិលេខ៥១ ផ្ទះល្វែង E0+E1 ជាប់ផ្លូវបេ២០ម៉ែត្រ ផ្ទះវីឡា ផ្ទះល្វែងប្រភេទ E0 និងដីឡូត៍ផង។

នៅក្នុងគម្រោងមានសួនច្បារ ផ្លូវប៉េតុងអមដោយបង្គោលភ្លើងបំពាក់ភ្លើងសូឡា ហើយស្របពេលគម្រោងវិញកំពុងមមាញឹកក្នុងការចាក់ដីបុកគ្រិះសាងសង់ គឺអតិថិជនកក់ទិញនៅពេលនេះ នឹងទទួលបានការបញ្ចុះតម្លៃ៣០០០ដុល្លារ រហូតដល់១០០០០ ដុល្លារភ្លាមៗ ព្រមទទួលបានសន្លឹកឆ្នោត ដើម្បីមានឱកាសឈ្នះរង្វាន់ រថយន្តព្រូស ១០ គ្រឿង ម៉ូតូ Zoomer ៤០ គ្រឿង និងទូរស័ព្ទដៃ ១០០ គ្រឿង និងរង្វាន់ផ្សេងទៀត សរុបជាទឹកប្រាក់៥០ម៉ឹនដុល្លារ។

នៅទល់មុខគម្រោង មានរោងចក្រ សាលារៀន មន្ទីរពេទ្យ វត្តអារាម សួនឧស្សាហកម្មកាណាឌីយ៉ា និងជិតកំពង់ផែទ្រីភាព ដែលកំពុងមានប្រជាជនរស់នៅជុំវិញច្រើន។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង ០១៥ ៦៦៣ ៩៩៦/ ០៩៨ ៦៦៣ ៩៩៦ ០៨៩ ៦៦៣ ៩៩៦/០៩៩ ៦៦៣ ៩៩៦ និង ០៦៦ ៥៥៣ ១៦៨៕

សឹម សល់ម៉ា